ព័ត៌មានអន្ដរជាតិ
EU រិះគន់ពន្ធ ត្រាំ ដោយគំរាមសងសឹក ប្រសិនបើការចរចាបរាជ័យមុនថ្ងៃ ១ សីហា
សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ បានចោទប្រកាន់សហរដ្ឋអាមេរិកពីការរារាំងកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយព្រមានថានឹងចាត់វិធានការសងសឹងលើពន្ធខ្ពស់របស់ប្រធានាធិបតី ដូណាល់ ត្រាំ ប្រសិនបើការចរចាពាក់ព័ន្ធបរាជ័យមុនថ្ងៃ ១ សីហា ដែលពន្ធខ្ពស់រំពឹងចូលជាធរមាន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការគំរាមកំហែងរបស់ EU យ៉ាងដូច្នេះ ធ្វើបន្ទាប់ពីលោក ត្រាំ បានប្រកាសដាក់ពន្ធ ៣០ ភាគរយ លើទំនិញនាំចូលពីប្លុក ហើយព្រមានមិនឱ្យ EU ចាត់វិធានការសងសឹក ក្រោយការចរចាពន្ធបរាជ័យមិនសម្រេចបានលទ្ធផលចុងក្រោយក្នុងរយៈពេល ៣ ខែកន្លងមក ដែលធ្វើឱ្យភាពតានពាណិជ្ជកម្មកើនឡើងជាថ្មី។
ខណៈប្ដេជ្ញាចរចា និងសងសឹកនាំពេលកន្លងមក EU មិនទាន់អនុវត្តផែនការដាក់ពន្ធលើទំនិញអាមេរិករាប់សិបពាន់លានដុល្លារនៅឡើយទេ ដោយសង្ឃឹមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងសម្រេចឡើង។ យ៉ាងណាមិញ ក្រោយកិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃចន្ទ ក្រុមរដ្ឋមន្រ្តី EU ហាក់ដូចបង្ហាញជំហររបស់ខ្លួនក្នុងការឆ្លើយតបទៅពន្ធខ្ពស់របស់ ត្រាំ។
នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាកបានហៅការគំរាមកំហែងពន្ធរបស់ ត្រាំ ថា «មិនអាចទទួលយកបានទាំងស្រុង»។

ចំណែកឯប្រធានផ្នែកពាណិជ្ជកម្ម EU លោក Maros Sefcovic វិញ បាននិយាយថា ការចរចានៅតែអាចបន្ត ប៉ុន្តែលោកខកចិត្តដែលសហរដ្ឋអាមេរិក មិនទាន់យល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោកព្រមានថា EU នឹងចាត់វិធានការវាយបក ប្រសិនបើការចរចាបរាជ័យ ដែលនេះជាអ្វីដែលអឺរ៉ុបប្រកាន់ខ្ជាប់នាពេលកន្លងមក ដើម្បីការពារផលប្រយោជន៍របស់ប្លុក តាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ធំៗដូចជាប្រធានគណៈកម្មាធិការអឺរ៉ុប លោកស្រី Ursula von der Leyen ជាដើម។
ជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអ៊ីតាលីឯណោះវិញ បានបន្ថែមថា សហភាពអឺរ៉ុបមានបញ្ជីពន្ធលើទំនិញអាមេរិកទំហំ ២៤,៥ ប៊ីលានដុល្លារ រួចជាស្រេចហើយ ដើម្បីជាការវាយបកទៅសហរដ្ឋអាមេរិក ប្រសិនការចរចាគ្នាបរាជ័យ។
ជុំវិញបញ្ហានេះផងដែរ លោក ត្រាំ ឯណោះវិញ បាននិយាយថា លោកបើកចំហសម្រាប់ការចរចាបន្ថែមទៀតជាមួយ EU និងដៃគូពាណិជ្ជកម្មផ្សេងទៀត មុនពេលពន្ធ ៣០ ភាគរយ លើប្លុកចូលជាធរមាន។ លោកអះអាងថា មន្ត្រី EU នឹងធ្វើដំណើរទៅសហរដ្ឋអាមេរិកសម្រាប់ការចរចា។
គួរគូសបញ្ជាក់ថា ការដាក់ពន្ធខ្ពស់របស់អាមេរិក កំពុងបង្កការព្រួយបារម្ភនៅអឺរ៉ុប ជាពិសេសនៅអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់ប្លុក។ មន្រ្តីអាល្លឺម៉ង់និយាយថា ពន្ធ ត្រាំ នឹងគំរាមកំហែងដល់វិស័យរថយន្តរបស់ខ្លួន ខណៈមន្រ្តីអឺរ៉ុងផ្សេងទៀត ជំរុញឱ្យប្លុកធ្វើពិពិធកម្មទីផ្សារនាំចេញទៅអាមេរិកខាងត្បូង អាស៊ី និងអាហ្រ្វិក៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


