Connect with us

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជាសិក្សាពីធនាគារហ្សកហ្ស៊ី​លើការជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា (NBC) និង ធនាគារជាតិហ្សកហ្ស៊ីបានប្តេជ្ញាធ្វើការរួមគ្នាដើម្បីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ជាពិសេសការពង្រឹងនូវការប្រើ​ការជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ធនាគារជាតិហ្សកហ្ស៊ី បានទទួលជោគជ័យល្អប្រសើរក្នុងការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ ដោយក្នុងនោះ កម្រិតដុល្លារូបនីយកម្មបានថយចុះពីប្រមាណ ៨០% នាឆ្នាំ២០១០ មកត្រឹម​ ៤៦% នាឆ្នាំ២០២៤ ហើយធនាគារជាតិហ្សកហ្ស៊ីក៏បានបង្កើតផែនទីមគ្គុទ្ទេសក៍ និងពង្រឹងក្របខណ្ឌបទប្បញ្ញត្តិនានាដើម្បីជំរុញហិរញ្ញប្បទានបៃតងផងដែរ។ការប្តេជ្ញានៃធនាគារកណ្តាលទាំងពីរធ្វើឡើងក្នុងដំណើរបំពេញទស្សនកិច្ចសិក្សារបស់លោក យឹម លាត ទេសាភិបាលរងនៃ NBC នៅធនាគារជាតិហ្សកហ្ស៊ី ក្នុងទីក្រុងប៊ីលីស៊ី ប្រទេសហ្សកហ្ស៊ី ចាប់ពីថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Ekaterine Mikabadze ទេសាភិបាលរងទី១ ធនាគារជាតិហ្សកហ្ស៊ី។

​ធនាគារជាតិហ្សកហ្ស៊ី បានទទួលជោគជ័យល្អប្រសើរក្នុងការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ ដោយក្នុងនោះ កម្រិតដុល្លារូបនីយកម្មបានថយចុះពីប្រមាណ ៨០% នាឆ្នាំ២០១០ មកត្រឹម​ ៤៦% នាឆ្នាំ២០២៤ ហើយធនាគារជាតិហ្សកហ្ស៊ីក៏បានបង្កើតផែនទីមគ្គុទ្ទេសក៍ និងពង្រឹងក្របខណ្ឌបទប្បញ្ញត្តិនានាដើម្បីជំរុញហិរញ្ញប្បទានបៃតងផងដែរ។

បើយោងតាម NBC នៅក្នុងដំណើរទស្សនកិច្ចសិក្សានោះ​ធ្វើឡើងស្របតាមស្មារតីនៃអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជានិងធនាគារជាតិហ្សកហ្ស៊ី ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០២៤ នៅប្រទេសហ្សកហ្ស៊ី ក្នុងគោលបំណងស្វែងយល់ និងផ្លាស់ប្តូរបទពិសោធពីការអនុវត្តគោលនយោបាយ/វិធានការរបស់ធនាគារជាតិហ្សកហ្ស៊ីក្នុងការជំរុញការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ការលើកកម្ពស់ហិរញ្ញប្បទានបៃតង និងការគ្រប់គ្រងទ្រព្យសកម្មគ្រីបតូ ដើម្បីជាធាតុចូលក្នុងការរៀបចំយុទ្ធសាស្រ្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងការរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនានារបស់ធនាគារជាតិនៃកម្ពុជា។

កាលពីចុងខែមិថុនាឆ្នាំ២០២៤ លោក ឃួន ផុនរតនៈ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ​កម្ពុជាបានបំពេញទស្សនកិច្ចនៅប្រទេសហ្សកហ្ស៊ីនៅថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤ ដោយបានជួបប្រជុំជាមួយលោក Ilia Darchiashvili រដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី។ ​

លោក ផុនរតនៈ បានវាយតម្លៃខ្ពស់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមរដ្ឋមន្រ្តីការបរទេសហ្សកហ្ស៊ី បានសម្តែងការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យដែលជាផលប្រយោជន៍រួម។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងប៊ីលីស៊ី លោកក៏ផុនរតនៈ បានធ្វើជាសហប្រធានដឹកនាំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី១ រវាងក្រសួងការបរទេសទាំងពីរជាមួយឯកឧត្តម Alexander Khvtisiashvili អនុរដ្ឋមន្ត្រីក្រសួងការបរទេសហ្សកហ្ស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានោះដែរ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការកិច្ចពិគ្រោះយោបល់ទ្វេភាគីនេះ ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នាពេលអនាគត ដែលនឹងត្រួសត្រាយផ្លូវ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាពិសេស ការផ្លាស់ប្តូរពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងហ្សកហ្ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម