ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនមេរបស់ ChatGPT កើបប្រាក់ចំណូលប្រហែល ១ ប៊ីលានដុល្លារ/ខែ បច្ចុប្បន្ន
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT កើបប្រាក់ចំណូលប្រហែលទ្វេដង ដោយជាមធ្យមប្រមាណ ១ ប៊ីលានដុល្លារ/ខែ ក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៥ កន្លងមកនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ ដែលស្រង់ព័ត៌មានបន្តពីសារព័ត៌មាន The Information។
ពេលនេះ មិនទាន់មានការបញ្ជាក់ពីព័ត៌មាននេះទេ ខណៈ OpenAI ក៏មិនបានបញ្ចេញប្រតិកម្មណាមួយ ហើយ The Information មិនបានបង្ហាញពីប្រភពព័ត៌មានរបស់ខ្លួន។ យ៉ាងណាមិញ The Information បាននិយាយថា ប្រាក់ចំណូលរបស់ OpenAI អាចកើនដល់ ១២ ប៊ីលានដុល្លារ/ឆ្នាំ។
តួលេខនេះបញ្ជាក់ថា OpenAI រកចំណូលបាន ១ ប៊ីលានដុល្លារ/ខែ ខណៈក្រុមហ៊ុនមានអ្នកប្រើប្រាស់សេវាកម្ម ChatGPT សកម្មប្រមាណ ៧០០ លាននាក់/សប្ដាហ៍។
The Information បានបន្តថាOpenAI ដែលមានការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ផងដែរនោះ បច្ចុប្បន្នរំពឹងថានឹងចំណាយប្រហែល ៨ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៥ ពោលគឺច្រើនជាងការប៉ាន់ស្មាន ១ ប៊ីលានដុល្លារ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


