ព័ត៌មានអន្ដរជាតិ
ChatGPT ក្លាយជាគូប្រជែងជាមួយ Google លើម៉ាស៊ីនស្វែងរក
ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត OpenAI កាលពីថ្ងៃចន្ទ បានប្រកាសពីការដាក់ឱ្យប្រើប្រាស់នូវមុខងារ «ម៉ាស៊ីនស្វែងរក» ដំណើរការដោយអ៊ិនធឺណិតលើ ChatGPT សម្រាប់មនុស្សគ្រប់គ្នា ដែលនេះបង្ហាញពីការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់ម៉ាស៊ីនស្វែងរករបស់ Google។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP។

កន្លងមកនៅខែតុលា ក្រុមហ៊ុន OpenAI បានចាប់ផ្ដើមបំពាក់មុខងារម៉ាស៊ីនស្វែងរក លើកម្មវិធីឆ្លើយឆ្លងសារដោយស្វ័យប្រវត្តិ ChatGPT ដែលប្រើ AI បង្កើត ប៉ុន្តែមានតែអ្នកប្រើប្រាស់ដែលបង់លុយប៉ុណ្ណោះ ដែលអាចចូលប្រើវា បាន។
ក្រុមហ៊ុនបច្ចេកវិទ្យាដដែល បាននិយាយថា មុខងារថ្មីអាចឱ្យអ្នកប្រើប្រាស់ទទួលបាន «ចម្លើយរហ័ស និងទាន់ពេលវេលា» ជាមួយនឹងតំណភ្ជាប់ទៅកាន់ប្រភពគេហទំព័រដែលពាក់ព័ន្ធ។ ដើម្បីអាចប្រើវាបាន អ្នកប្រើប្រាស់ត្រូវមាន ឬបង្កើតគណនី ហើយចូលប្រើប្រាស់។
គេមើលឃើញថា មុខងារថ្មីរបស់ ChatGPT ស្រដៀងនឹងលទ្ធផលស្វែងរករបស់ Google និង Google Maps ប៉ុន្តែគ្មានការផ្សាយពាណិជ្ជកម្មនោះទេ។ វាក៏ស្រដៀងគ្នាផងដែរ ទៅនឹងលទ្ធផលស្វែងរករបស់ Perplexity ដែលជាម៉ាស៊ីនស្វែងរកដំណើរការដោយ AI ដូចគ្នា។

គេមើលឃើញថា ការដំណើរការមុខងារថ្មីរបស់ ChatGPT គឺជាការគំរាមកំហែងដល់ Google ដែលជាម៉ាស៊ីនស្វែងរកបែបប្រពៃណី និងដំណើរការយ៉ាងពេញនិយមជាយូរឆ្នាំមកហើយ។
កន្លងមក នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman បានអះអាងថា លោកកំពុងដឹកនាំក្រុមហ៊ុនឆ្ពោះទៅរកការក្លាយជាក្រុមហ៊ុនអ៊ិនធឺណិតយក្ស។ ថ្មីៗនេះ លោកបានធានាការវិនិយោគតម្លៃ ១៥៧ ប៊ីលានដុល្លារ ពីក្រុមហ៊ុនបច្ចេកវិទ្យា Microsoft ក្រុមហ៊ុនផ្ដល់សេវាកម្មអ៊ិនធឺណិត SoftBank និងក្រុមហ៊ុនផលិតបន្ទះឈីប Nvidia ជាដើម។
គួរគូសបញ្ជាក់ថា ការបន្ថែមលក្ខណៈពិសេសរបស់ម៉ាស៊ីនស្វែងរកលើ ChatGPT នឹងទាក់ទាញអ្នកប្រើប្រាស់ ប៉ុន្តែវាក៏បង្កើនតម្រូវការកុំព្យូទ័រ និងការចំណាយយ៉ាងច្រើនផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


