ព័ត៌មានជាតិ
កម្ពុជាលើកទឹកចិត្តដល់ធុរជនហ្វីលីពីនចាប់ឱកាសវិនិយោគនៅវិស័យសក្តានុពល
លោកស្រី អេង សុវណ្ណជីតា អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋហ្វីលីពីន បានជំរុញឱ្យធុរជននៃទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីនមកស្វែករកឱកាសវិនិយោគនៅវិស័យសក្តានុពលនៅកម្ពុជា។
ការលើកឡើងរបស់លោកស្រី សុវណ្ណជីតា ធ្វើឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក RAFAEL A.S.G ONGPIN នាយកប្រតិបត្តិក្លិបធុរកិច្ចម៉ាកាទី (Makati Business Club) នៅទីក្រុងម៉ាកាទី ប្រទេសហ្វីលីពីន។

លោកស្រីអនុព័ន្ធពាណិជ្ជកម្ម បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិលបាលកម្ពុជា ក្នុងការលើកកម្ពស់ និងធ្វើឱ្យប្រសើនឡើងនូវបរិយាកាសធុរកិច្ចវិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹង និងរបបវិនិយោគដែលមានភាពទាក់ទាញនិងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងអភិវឌ្ឍនឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។
លោកស្រីអនុព័ន្ធពាណិជ្ជកម្ម ក៏បានស្នើសុំឱ្យមានកិច្ចសហការជាមួយក្លិបធុរកិច្ចម៉ាកាទី ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងកម្ពុជានិងហ្វីលីពីន តាមរយៈការរៀបចំវេទិកាផ្គូរផ្គងធុរជននិងធុរជន ជាពិសេសនៅពេលដែលហ្វីលីពីននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន ឆ្នាំ២០២៦។
លោក RAFAEL A.S.G ONGPIN បានបង្ហាញនូវការតាំងចិត្តក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យរីកចម្រើនបន្ថែមទៀត ជាពិសេសនៅពេលដែលហ្វីលីពីធ្វើជាប្រធានម្ចាស់ផ្ទះអាស៊ាន។

ក្លិបធុរកិច្ចម៉ាកាទីជាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨១ ក្នុងគោលបំណងបង្កើតភាពប្រកួតប្រជែងរបស់ហ្វីលីពីន បង្កើតបរិយាកាសធុរកិច្ចល្អសម្រាប់បង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាជនហ្វីលីពីន ដោយធ្វើការជាមួយអាជីវកម្ម រដ្ឋាភិបាល និងដៃគូផ្សេងទៀត៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


