ព័ត៌មានជាតិ
AMRO៖ កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា៦%ក្នុងឆ្នាំនេះ ប៉ុន្តែទាមទារឱ្យមានការកសាងភាពធន់នៃសេដ្ឋកិច្ច
ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ច ASEAN+3 (AMRO) ដែលមានមូលដ្ឋានៅប្រទេសសិង្ហបុរី បានព្យាករណ៍ថាកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៥ និង២០២៦ នឹងមានកំណើនក្នុងអត្រា៦% ដោយសារតែការជះឥទ្ធិពលនៃពន្ធបដិការរបស់អាមេរិក កម្សោយនៃសកម្មភាពក្នុងវិស័យអចលទ្រព្យ បើទោះបីជាភាពប្រសើរឡើងក្នុងវិស័យសេវាកម្ម និងបញ្ហាប្រឈមសកល។

យោងតាមរបាយការណ៍ចុងក្រោយចេញថ្ងៃទី៥ ខែសីហាបន្ទាប់ពីខ្លួនបានធ្វើការការទស្សនកិច្ច និងពិភាក្សាការងារជាមួយកម្ពុជាកាលពីចន្លោះថ្ងៃទី ២១ ដល់៣០ ខែមេសសាកន្លងទៅនេះថា ស្របពេលដែលមានភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង ការឆ្លើយតបគោលនយោបាយសម្របសម្រួល និងពហុភាគីនិយម រួមទាំងការគាំទ្រសារពើពន្ធគោលដៅ និងការធ្វើពិពិធកម្មទីផ្សារ និងឧស្សាហកម្មគឺចាំបាច់ដើម្បីបង្កើនភាពធន់នឹងសេដ្ឋកិច្ច។
«សេដ្ឋកិច្ចកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាកើនឡើង ដែលភាគច្រើនត្រូវបានជំរុញដោយកត្តាខាងក្រៅ រួមជាមួយនឹងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងវិស័យហិរញ្ញវត្ថុក្នុងស្រុក។ មុនពេលការប្រកាសពន្ធបដិការរបស់អាមេរិកនៅខែមេសា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបានបង្ហាញពីកំណើនដ៏រឹងមាំពីមួយក្នុងអត្រា ៦ ភាគរយក្នុងឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅក្នុងឆ្នាំ ២០២៣»។ នេះបើយោងតាមស្ថាប័នដដេល។
AMRO ក៏បានគូសរំលេចផងដែរថា សម្រាប់ទស្សនវិស័យកំណើនរបស់កម្ពុជាគឺនៅមានភាពរសើបខ្លាំងចំពោះទំហំនៃពន្ធគយបដិការ ភាពយឺតនៃតម្លៃទំនិញប្រើប្រាស់ និងផលប៉ះពាល់ជាយថាហេតុ ដោយសារការនាំចេញដ៏សំខាន់របស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

«ប្រសិនបើពន្ធពីមុនចំនួន ៣៦ ភាគរយចូលជាធរមានក្នុងខែសីហា ឆ្នាំ ២០២៥ ដូចដែលបានគ្រោងទុក កំណើនត្រូវបានគេរំពឹងថានឹងថយចុះមកត្រឹម ៥,២ ភាគរយនៅឆ្នាំ ២០២៥ និង ៤,៧ភាគរយនៅឆ្នាំ ២០២៦។ នៅក្រោមសេណារីយ៉ូដ៏អាក្រក់ជាងនេះ ដែលតម្រូវការបង្ហាញភាពយឺតខ្លាំង ឬពន្ធអាមេរិកលើសពីអត្រា ៣៦ភាគរយ កំណើនអាចធ្លាក់ចុះក្នុងរយៈពេលប្រហែល ៤ភាគរយតែប៉ុណ្ណោះសម្រាប់ឆ្នាំទាំងពីរ»។ នេះបើយោងតាម ASEAN+3។
ពាក់ព័ន្ធទៅនឹងពន្ធបដិការ កាលពីថ្ងៃទី១ ខែសីហា សហរដ្ឋអាមេរិកបានបន្ថយពីអត្រា៣៦% នៃការប្រកាសកាលពីដើមខែកក្កដា មកត្រឹមតែ១៩%ប៉ុណ្ណោះដែលចូលជាធរមានចាប់តាំងពីថ្ងៃប្រកាសតទៅ។
យោងតាម AMRO សម្រាប់អត្រាអតិផរណាមានទំនោរធ្លាក់ចុះ ប៉ុន្តែនៅតែមិនប្រាកដប្រជា ភាគច្រើនដោយសារការប្រែប្រួលតម្លៃម្ហូបអាហារ។ អតិផរណានៃសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ២,៥ភាគរយនៅឆ្នាំ ២០២៥ ដោយសារតែឥទ្ធិពលមូលដ្ឋាន មុនថយទៅដល់ ២,៣ភាគរយនៅឆ្នាំ ២០២៦ ដែលស្របតាមនិន្នាការមុនជំងឺរាតត្បាត។ ទោះជាយ៉ាងណាក៏ដោយ ដោយសារផ្លូវអតិផរណាមិនច្បាស់លាស់ និងការឆ្លងកាត់យ៉ាងលឿនពីតម្លៃទំនិញ ការកើនឡើងនៃតម្លៃទំនិញសកលអាចបង្កើនសម្ពាធអតិផរណា។

សម្រាប់ជំហរខាងក្រៅរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងទទួលរងនូវឱនភាព ដែលភាគច្រើនដោយសារតែការរីកធំនៃឱនភាពពាណិជ្ជកម្ម។ នៅឆ្នាំ ២០២៤ សមតុល្យគណនីចរន្តបានទទួលរងនូវអតិរេក ០,៥ ភាគរយនៃ GDP ខណៈពេលដែលលំហូរ FDI នៅតែរឹងមាំនៅ ៩,២ភាគរយនៃ GDP ។ ទៅថ្ងៃអនាគត គណនីចរន្តត្រូវបានព្យាករណ៍ថានឹងកត់ត្រាឱនភាព ៣,៥ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២៥និង ៥,៤ ភាគរយនៅឆ្នាំ ២០២៦៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


