សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករកម្ពុជា យល់ព្រមជួយសម្រួលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យពីកសិករ
នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាបានយល់ព្រមជួយសម្រួលដល់តម្លៃស្រូវស្រង៉ែឱ្យសមរម្យជូនប្រជាកសិករកម្ពុជាដែលកំពុងជួបប្រទះបញ្ហាស្រូវធ្លាក់ថ្លៃ។

ក្នុងកិច្ចប្រជុំពិភាក្សាវាយតម្លៃលើស្ថានភាពទីផ្សារ និងតម្លៃស្រូវ-អង្ករ លោក ឌិត ទីណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីជួបប្រជុំជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីកំណត់មូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងរៀបចំយុទ្ធសាស្ត្រដំណោះស្រាយប្រកបដោយប្រសិទ្ធភាព។
ជាលទ្ធផល សហព័ន្ធស្រូវអង្ករកម្ពុជា បានឯកភាពជួយសម្រួលការប្រមូលទិញស្រូវស្រង៉ែក្នុងតម្លៃសមរម្យ ដែលប្រជាកសិករ និងរោងម៉ាស៊ីនកិនស្រូវអាចទទួលយកបាន។

លោករដ្ឋមន្ត្រី ឌិត ទីណា បានលើកឡើងថា ជាវិធានការណ៍រយៈពេលមធ្យម និងរយៈពេលវែង ក្រសួងនឹងធ្វើពិពិធកម្មពង្រីកទីផ្សារនាំចេញឱ្យទូលំទូលាយជាងទីផ្សារសព្វថ្ងៃ ហើយពិនិត្យលទ្ធភាពផ្ដល់ប្រាក់កម្ចីជូនរោងម៉ាស៊ីនស្រូវ ដើម្បីជួយសម្រាលបន្ទុក និងបង្កើនសមត្ថភាពរបស់រោងម៉ាស៊ីនក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។
ទៅមុខ ក្រសួងនឹងបន្តពន្លឿនការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម ធានាតម្លៃ និងទីផ្សារ តាមការចុះកិច្ចសន្យាទិញលក់ទុកមុន ធានាគុណភាព ដែលជាកត្តាផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករ។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា អំពីមូលហេតុនៃការធ្លាក់ថ្លៃស្រូវស្រង៉ែនាពេលថ្មីៗនេះ និងស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពរយៈពេលមធ្យម និងរយៈពេលវែង សំដៅទីផ្សារនាំចេញឱ្យទូលំទូលាយជាងមុន និងបង្កើនសមត្ថភាពក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ៕
ដោយ៖ ឌិន ថារី


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


