សេដ្ឋកិច្ច
កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហការលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្ម
កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហការរួមគ្នាលើការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មរបស់កម្ពុជា និងការផ្ទេរបច្ចេកវិទ្យា។ ការឱ្យដឹងបែបនេះ ក្នុងឱកាសរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មកម្ពុជា ទទួលជួបគណៈប្រតិភូខេត្តលៀវនីង នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Lang Yansong នាយកក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia ជាក្រុមហ៊ុនរដ្ឋមួយ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia នៃខេត្តលីវនីង ចំពោះការគាំទ្រផ្នែកបច្ចេកទេសក្នុងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មសម្រាប់កម្ពុជា ដោយគម្រោងនេះនឹងដើរតួនាទីសំខាន់ក្នុងការកែលម្អការគ្រប់គ្រងឧស្សាហកម្ម និងគាំទ្រការរៀបចំគោលនយោបាយដែលផ្អែកលើទិន្នន័យ។
លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើភាពជាម្ចាស់របស់កម្ពុជាលើប្រព័ន្ធបច្ចេកវិទ្យានេះ ដើម្បីធានាបាននូវនិរន្តរភាពបន្ទាប់ពីការបញ្ចប់គម្រោង ព្រមទាំងសុច្ចរិតភាពទិន្នន័យក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល។
លោក ហែម វណ្ណឌី បានអះអាងថា «គោលដៅរបស់យើងគឺអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ តែមិនបន្ថែមបន្ទុកដល់សហគ្រាសឧស្សាហកម្មទេ ហើយប្រព័ន្ធនេះត្រូវផ្តល់ប្រយោជន៍ដល់រាជរដ្ឋាភិបាល អ្នកវិនិយោគ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ»។
ជាការឆ្លើយតប លោក Lang Yansong នាយកក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្ម Lianjia បានបញ្ជាក់ការប្តេជ្ញាចិត្តរបស់ខេត្តលៀវនីង ក្នុងការគាំទ្រកម្ពុជា មិនត្រឹមតែលើការអភិវឌ្ឍប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់ការបណ្ដុះបណ្ដាលដល់ក្រុមការងារបច្ចេកទេសក្នុងស្រុក ដើម្បីគ្រប់គ្រងប្រព័ន្ធផងដែរ។ លោកបានបន្ថែមថា ដោយមានការគាំទ្រពីដៃគូដូចជា China Mobile ការអភិវឌ្ឍប្រព័ន្ធនេះ នៅដំណាក់កាលបន្តបន្ទាប់ នឹងរួមបញ្ចូលទិន្នន័យកាន់តែសម្បូរបែប។

ភាគីទាំងពីរក៏បានពិភាក្សាឱកាសសហការលើការផ្ទេរបច្ចេកវិទ្យាកាន់តែទូលំទូលាយ ជាពិសេសផ្នែកស្វ័យប្រវត្តិកម្ម និងគ្រឿងម៉ាស៊ីនទំនើបៗ សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវជាមួយសាកលវិទ្យាល័យក្នុងស្រុក។
ជាចុងក្រោយ លោក រដ្ឋមន្ត្រី ហែម វណ្ណឌី បានជម្រាបជូនគណៈប្រតិភូអំពីអាទិភាពរបស់កម្ពុជា ក្នុងការជំរុញការផ្ទេរបច្ចេកវិទ្យា ពិសេសសម្រាប់វិស័យកែច្នៃអាហារ និងកសិឧស្សាហកម្ម។ លោកក៏បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុនលើការកែច្នៃអាហារ ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធគុណភាព ដូចជាសេវារបស់មន្ទីរពិសោធន៍ជាតិដែលទទួលស្គាល់ដោយស្ថាប័ន ISO ជាដើម៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


