ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងបង្កើនផលិតកម្មទឹកដោះគោ ដើម្បីបំពេញតម្រូវការក្នុងស្រុក
វៀតណាមគ្រោងនឹងបង្កើនផលិតកម្មទឹកដោះគោក្នុងស្រុក និងបង្កើនការប្រើប្រាស់សម្រាប់មនុស្សម្នាក់ៗ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល។

តាមការចុះផ្សាយរបស់កាសែត Tuổi Trẻ ការសិក្សាពីបញ្ហាត្រូវបានលើកយកទៅពិភាក្សាក្នុងសន្និសីទឧស្សាហកម្មមួយស្ដីពីគោលដៅអភិវឌ្ឍន៍រហូតដល់ឆ្នាំ ២០៤៥ កាលពីថ្ងៃអង្គារ។ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បាននិយាយថា ឧស្សាហកម្មទឹកដោះគោមានគោលបំណងបង្កើនការប្រើប្រាស់ទឹកដោះគោសម្រាប់មនុស្សម្នាក់ប្រចាំឆ្នាំដល់ ៤០ លីត្រ នៅឆ្នាំ ២០៣០ និង ៧០ លីត្រនៅឆ្នាំ ២០៤៥ ពីអត្រាមធ្យមនាពេលបច្ចុប្បន្ន ត្រឹម ២៦-២៨ លីត្រ។
នៅក្រោមយុទ្ធសាស្ត្រដដែល ទិន្នផលទឹកដោះគោរាវកែច្នៃ នឹងត្រូវបង្កើនដល់ ៤,២ ប៊ីលានលីត្រ នៅឆ្នាំ ២០៣០ និង ៧,៥ ប៊ីលាន លីត្រ នៅឆ្នាំ ២០៤៥។ លើសពីនោះ ផលិតកម្មទឹកដោះគោឆៅ ត្រូវបានកំណត់គោលដៅ ៣ ប៊ីលានលីត្រ នៅឆ្នាំ ២០៣០ ដែលអាចបំពេញតម្រូវការកែច្នៃចន្លោះពី ៧០-៧២ ភាគរយ និង ៦,២ ប៊ីលានលីត្រ នៅឆ្នាំ ២០៤៥ លីត្រ ដែលអាចបំពេញតម្រូវការកែច្នៃ ៨០ ភាគរយ។

ប្រធានសមាគមទឹកដោះគោវៀតណាម លោក Tran Quang Trung បាននិយាយថា៖ «សក្តានុពលទីផ្សារនៅតែសំខាន់»។ លោកបន្តថា ការប្រើប្រាស់ទឹកដោះគោរបស់វៀតណាមនៅតែមានកម្រិតទាបបើប្រៀបធៀបទៅនឹងតំបន់ ដូចជា ថៃ (៣៥ លីត្រក្នុងមនុស្សម្នាក់) និង ៤៥ លីត្រ/ម្នាក់ នៅសិង្ហបុរី។ នៅអឺរ៉ុបឯណោះវិញ ការប្រើប្រាស់ជាមធ្យមប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ មានរហូតដល់ ៨០-១០០ លីត្រ។
យោងតាមសមាគម បច្ចុប្បន្ន ទឹកដោះគោស្រស់ក្នុងស្រុកអាចផ្គត់ផ្គង់ត្រឹមតែ ៤០ ភាគរយ នៃតម្រូវការក្នុងស្រុកប៉ុណ្ណោះ ខណៈក្នុងមួយឆ្នាំៗ វៀតណាមបាននាំចូលគ្រឿងផ្សំទឹកដោះគោ និងផលិតផលអាហាររូបត្ថម្ភឯកទេសជិត ១ ប៊ីលានដុល្លារអាមេរិក។
នៅក្រោមយុទ្ធសាស្ត្របសុសត្វជាតិ វៀតណាមមានគោលបំណងផលិតទឹកដោះគោឆៅ ១,៧-១,៨ លានតោន នៅឆ្នាំ ២០២៥ និងបង្កើនដល់ ២,៦ លានតោន នៅឆ្នាំ ២០៣០។ ចំនួនសត្វគោរំពឹងថានឹងកើនដល់ ៦៥០ ០០០-៧០០ ០០០ ក្បាល ដោយ ៦០ ភាគរយ ក្នុងនោះ ចិញ្ចឹមនៅចម្ការ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


