សេដ្ឋកិច្ច
កម្ពុជាដាក់ផែនការ ជំរុញការនាំចេញអង្ករឱ្យបាន ១ លានតោន
លោក ឧកញ៉ា ឡាយ ឈុនហួរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាថ្មី នៅក្នុងអាណត្តិទី៥ ឆ្នាំ២០២៥-២០២៨ បានដាក់ចេញនូវគោលដៅជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទៅផ្សារធ្វើយ៉ាងណាឱ្យបាន ១ លានតោន។

ឧកញ៉ា ឡាយ ឈុនហួ ដែលទើបតែជាជាប់ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិថ្មី បានបេ្ដជ្ញាជួយប្រជាកសិករ នឹងកាត់បន្ថយថ្លៃផលិតកម្ម តាមរយៈការពង្រឹង និងពង្រីកខ្សែក្រវាត់ផ្គត់ផ្គង់ ទីផ្សារនាំចេញ ការកាត់បន្ថយថ្លៃដើមផលិតនៅក្នុងវិស័យកសិកម្ម។ ក្នុងនោះដែរ លោកឧកញ៉ា ក៏បានដាក់គោលដៅ ដោយជំរុញការនាំចេញឱ្យបាន ១ លានតោន សម្រាប់អាណត្តថ្មីរបស់លោកក្នុងឆ្នាំ២០២៥-២០២៨ នេះ។
សម្រាប់អាណត្តិទី៥ របស់លោក ឧកញ៉ា ឡាយ ឈុនហួរ បានមានប្រសាសន៍ថា លោកនឹងរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាគ្នាលើកិច្ចសម្របសម្រួល និងសហប្រតិបត្តិការក៏ដូចជាការបំពេញឱ្យគ្នាទៅវិញទៅមក សំដៅធ្វើឱ្យធាតុចូលកសិកម្មមានជី ថ្នាំពុលកសិកម្មមានតម្លៃទាបជាងមុន កាត់បន្ថយថ្លៃដើមឱ្យបានទាបជាអតិបរមាព្រមទាំងធានាតម្លៃស្រូវឱ្យបានសមរម្យផងដែរ។
លោក ឧកញ៉ា បានធ្វើការប្ដេជ្ញាចិត្តក្នុងការបន្តដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាឱ្យអស់លទ្ធភាព ប្រកបដោយសុច្ចរឹកភាព តម្លាភាព និងករណីភាពសាមគ្គី ប្រកបដោយប្រយោជន៍រួមរបស់សមាជិកក្នុងវិស័យស្រូវអង្ករកម្ពុជាជាគោល ប្តេជ្ញាបំពេញការងារគោរពឱ្យបាននូវវិជ្ជាជីវៈ ការទទួលខុសត្រូវ និងការអនុវត្តន៍នូវគោលនយោបាយរដ្ឋាភិបាលដែលបានដាក់ចេញ។

លោក ឧកញ៉ា ឡាយ ឈុនហួរ ក៏បានបញ្ជាក់ថា សម្រាប់អាណត្តិទី៥ ក្នុងរយៈពេល ៣ ឆ្នាំ ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ថ្នាក់ដឹកនាំនៃសហព័ន្ធស្រូវអង្ករកម្ពុជា នឹងសម្រួចការងារដោយផ្តោតលើសសរស្តមចំនួន ៤ របស់រាជរដ្ឋាភិបាលដូចជា៖ ទី១ គឺអភិបាលកិច្ចពង្រឹងការគៀងគរ គ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ តម្លាភាព ករណីភាព និងធ្វើស្ថាបណីយកម្មផ្នែកពាក់ព័ន្ធស្រូវអង្ករកម្ពុជាមួយចំនួន និងពង្រីកការងារគ្រប់គ្រង ប្រឹក្សាភិបាល លេខាធិការដ្ឋាន គណៈកម្មការប្រតិបត្តិនានាសំដៅបំពេញតួនាទី និងភារកិច្ចការងារឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ដើម្បីជួយដល់កសិករទូទាំងប្រទេសឱ្យក្លាយជាកសិករសហគ្រិន និងវិស័យស្រូវអង្ករទាំងមូលផងដែរ។
ទី២ គឺការពង្រឹង និងពង្រីកខ្សែសង្វាក់តម្លៃ ខ្សែសង្វាក់ផ្គត់ផ្គង់ ដោយរៀបចំឱ្យមានយន្តការច្បាស់លាស់ និងមានភាពប្រទាក់ក្រឡាលើកិច្ចសម្របសម្រួល និងកិច្ចសហប្រតិបត្តិការណ៍ ក៏ដូចជាការបំពេញគ្នាទៅវិញទៅមក សំដៅឱ្យធាតុចូលកសិកម្មមានជី ថ្នាំពុលកសិកម្ម មានតម្លៃបន្ថែមទាបជាងមុន កាត់បន្ថយថ្លៃដើមផលិតឱ្យបានទាបជាអតិបរមា ក៏ដូចជាជំរុញការប្រើប្រាស់ឧត្តមនវានុវត្តន៍ដាំដុះ និងប្រមូលផល ហើយរកស្តង់ដារកសិកម្ម ក្នុងគោលបំណងលើកស្ទួយកម្រិតប្រាក់ចំណេញរបស់កសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកនាំចេញដែលផ្តល់ផលិតភាពសេដ្ឋកិច្ចដល់ភាគីពាក់ព័ន្ធទាំងអស់នៅគ្រប់វិស័យ និងប្រព័ន្ធសេដ្ឋកិច្ចជាតិទាំងមូល។
ទី៣ គឺការធ្វើពិពិធកម្ម និងផលិតកម្មកែច្នៃទីផ្សារ រៀបចំផែនការអនុវត្តឱ្យបានសមស្របទៅតាមផែនការដែលបានជំរុញកំណើននាំចេញអង្ករ និងផលិតកម្មកែច្នៃឱ្យមានប្រភពពីផលិតកម្មស្រូវអង្ករ ដោយដាក់ចេញឱ្យមានការវិវត្តន៍ជាបន្តបន្ទាប់ផងដែរ។ លើសពីនេះទៅទៀត គឺការដាក់ចេញនូវផែនការជំរុញការលើកទឹកចិត្តដល់អ្នកប្រើប្រាស់នូវនវានុវត្តន៍ទាំងខ្សែសង្វាក់ផលិតកម្ម និងការកែច្នៃអាចបង្កើតបាននូវផលិតផលមានតម្លៃបន្ថែមសម្រាប់បម្រើក្នុងវិស័យម្ហូបអាហារ និងវត្ថុប្រើប្រាស់។

ទី៤ គឺ ការជំរុញការដាំដុះឱ្យមានទិន្នផលខ្ពស់ ស្របតាមគោលការណ៍ ESG និងជំរុញការអនុវត្តកសិកម្មប្រកបដោយចិរភាព និងការចូលរួមដោយជិតស្និតជាមួយនិងក្រសួងស្ថាប័នពាក់ព័ន្ធ ដូចជាក្រសួងកសិកម្ម ស្ថាប័នពាក់ព័ន្ធនៅក្នុងការជំរុញវិស័យកសិកម្មផលិតកម្មពូជស្រូវ ដើម្បីចែកជូនប្រជាកសិករ និងធ្វើកិច្ចសន្យាកសិកម្ម ដើម្បីធានាបានតម្លៃសមរម្យ ព្រមទាំងយន្តការជំរុញវិស័យឯកជនឱ្យខិតខំសិក្សាស្រាវជ្រាវ និងផលិតពូជស្រូវដែលមាននិន្នាការខ្ពស់ និងមានតម្លៃខ្ពស់ ដែលអាចឆ្លើយតបទៅនិងតម្រូវការទីផ្សារពិភពលោកឱ្យចូលរួមប្រយុទ្ធប្រឆាំងនិងការបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការជំរុញផលិតកម្មស្រូវ ឬក៏ផលិតកម្មស្រូវដែលបញ្ចេញឧស្ម័នកាបូទាប ផលិតកម្មស្រូវសរីរាង្គ នៅពេលអនាគតផងដែរ៕
ដោយ៖ ឌិន ថារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


