ព័ត៌មានអន្ដរជាតិ
តម្លៃមាសអន្តរជាតិ ហក់ឡើងលើស ៣ ៦០០ ដុល្លារ/អោន លើកដំបូងក្នុងប្រវត្តិសាស្រ្ត
តម្លៃមាសអន្តរជាតិបានហក់ឡើងដល់កំណត់ត្រាខ្ពស់បំផុតថ្មីក្នុងប្រវត្តិសាស្រ្ត ដោយជួញដូរលើស ៣ ៦០០ ដុល្លារ/អោន នារសៀលថ្ងៃចន្ទនេះ ដោយសារតែកង្វល់សេដ្ឋកិច្ចអាមេរិក និងក្ដីរំពឹងពីការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក (Fed)។

តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ២៤,៣១ ដុល្លារ ឬ ០,៦៨ ភាគរយ ដោយជួញដូរនៅតម្លៃ ៣ ៦១១,០៧ ដុល្លារ/អោន គិតត្រឹមម៉ោង ៥ ល្ងាចនៅក្រុងហុងកុង (ម៉ោង ៥ ព្រឹកនៅក្រុងញូវយ៉ក និង ៤ រសៀលនៅកម្ពុជា)។
នេះគឺជាកំណត់ត្រាខ្ពស់ថ្មី ខណៈដែលតម្លៃមាសបំបែកកំណត់ត្រាជាបន្តបន្ទាប់រាប់តាំងពីសប្ដាហ៍មុនមក។ អ្នកជំនាញលើកឡើងថា កង្វល់ស្ដីពីសេដ្ឋកិច្ចនៅអាមេរិកដែលបង្ហាញដោយទិន្នន័យការងារ និងលទ្ធភាពដែល Fed កាត់បន្ថយអត្រាការប្រាក់ក្នុងអត្រាចន្លោះ ០,២៥-០,៥០ ភាគរយ នៅប៉ុន្មានថ្ងៃខាងមុខ កំពុងជួយជំរុញតម្លៃមាសបច្ចុប្បន្ន។
ទិន្នន័យពីការិយាល័យស្ថិតិការងាររបស់រដ្ឋាភិបាលបង្ហាញថា កំណើនការងារនៅសហរដ្ឋអាមេរិកបានចុះធ្លាក់ចុះនៅខែសីហា ដែលខ្សោយបំផុតតាំងពីខែមេសា ខណៈអត្រាគ្មានការងារធ្វើវិញ បានកើនឡើងដល់កម្រិតខ្ពស់ជិត ៤ ឆ្នាំ ក្នុងអត្រា ៤,៣ ភាគរយ ដែលនេះជាលក្ខខណ្ឌអាចធ្វើឱ្យ Fed កាត់អត្រាការប្រាក់។
គួរគូសបញ្ជាក់ថា តម្លៃមាសបានកើនឡើងជិត ៤០ ភាគរយ រួចទៅហើយរាប់តាំងពីដើមឆ្នាំមក ក្រោយពីកើនឡើងប្រមាណ ២៧ ភាគរយ នៅឆ្នាំ ២០២៤ ដែលនេះជំរុញដោយកម្សោយប្រាក់ដុល្លារ ការទិញរបស់ធនាគារកណ្តាល និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល ជាពិសេសក្រោមបរិបទពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ឯករាជ្យភាពរបស់ Fed ក្រោមសម្ពាធរបស់ ត្រាំ ក៏រួចចំណែកដល់កំណើនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


