សេដ្ឋកិច្ច
ADB ប្តេជ្ញាបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីកម្ពុជាអាចសម្រេចបានជោគជ័យ ចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេស LDC
តាមរយៈភាពជាដៃគូដ៏ល្អជាមួយនិងកម្ពុជា ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ប្ដេជ្ញាបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយបញ្ហាប្រឈម នានា ដើម្បីកម្ពុជាអាចសម្រេចបានជោគជ័យនូវការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅពេលខាងមុខ។

ការឱ្យដឹងបែបនេះ តាមរយៈលទ្ធផលជំនួបរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងអនុប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទទួលបន្ទុកផ្នែកដំណោះស្រាយទីផ្សារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅកម្ពុជា កាលពីពេលថ្មីៗនេះ។
ក្នុងឱកាសនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយ តម្លៃខ្ពស់ចំពោះការចូលរួមដ៏សំខាន់របស់ ADB ក្នុងការចាប់ផ្តើមប្រតិបត្តិការមុនគេក្នុងចំណោមបណ្តាស្ថាប័ន ហិរញ្ញវត្ថុអន្តរជាតិនានាក្នុងតំបន់ និងសកលលោក សម្រាប់ការគាំទ្រដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ។

លោក បានគូសបញ្ជាក់ថា «កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និង ADB រយៈពេលជាង ៣០ឆ្នាំ មកនេះ បានវិវឌ្ឍឈានឡើងជាបន្តបន្ទាប់រហូតបង្កើតបានក្របខ័ណ្ឌ “យុទ្ធសាស្រ្តភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជា” ដ៏មានសារសំខាន់ដែលផ្តល់ការគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗជាច្រើនរបស់កម្ពុជា សំដៅជំរុញកំណើនប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន»។
ជាក់ស្តែង ក្នុងចំណោមវិស័យអាទិភាពដែល ADB បាននិងកំពុងផ្តល់ការគាំទ្រដល់ការពង្រឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs), វិស័យ ហិរញ្ញវត្ថុ, ហិរញ្ញប្បទានពាណិជ្ជកម្ម, កសិធុរកិច្ច និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ជាដើម ។
បន្ថែមលើនេះ, “ការគាំទ្រវិស័យឯកជន” ត្រូវបានតម្កល់ជាចលករដ៏សំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ចសង្គម ស្របតាម “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១” របស់រាជរដ្ឋាភិបាល ។
ជាការឆ្លើយតប លោក បាហ្គាវ ជាសម្ហូបតា បានគូសរំលេចថា វិស័យអាទិភាពរបស់រាជរដ្ឋាភិបាលមានសង្គតិ-ភាពទៅនឹងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ ADB គឺការអភិវឌ្ឍវិស័យឯកជន និងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់។ តាមរយៈភាពជាដៃគូដ៏ល្អនេះ, ADB នឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា រួមគ្នាដោះស្រាយបញ្ហាប្រឈម នានា ដើម្បីកម្ពុជាអាចសម្រេចបានជោគជ័យនូវការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅ ពេលខាងមុខ ។

លោកបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ ADB ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា សំដៅឈាន ឆ្ពោះទៅសម្រេចនូវចក្ខុវិស័យឆ្នាំ ២០៥០ របស់កម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់ ។
ជាក់ស្តែង, ADB បានផ្តល់ការគាំទ្រវិស័យឯកជនកម្ពុជាដោយផ្ទាល់ទាំងជំនួយបច្ចេកទេស ការកសាងសមត្ថភាព និងការផ្តល់ ហិរញ្ញប្បទានសម្រាប់ SMEs កម្ពុជាដោយផ្ទាល់ ក្រោមកញ្ចប់កម្មវិធី ADB Frontier ដែលជាកម្មវិធី ផ្តល់ហិរញ្ញប្បទានជាដើមទុនដំបូងសម្រាប់គាំទ្រ SMEs ហើយកម្ពុជាជាប្រទេសដែល ADB ជ្រើសរើសក្នុងការ ផ្តល់ទុនសាកល្បងដំបូងគេក្នុងចំណោមប្រទេសក្នុងតំបន់។

ការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួត ប្រជែងនៅកម្ពុជា ដោយផ្តោតលើកំណែទម្រង់ ០៣ គឺ៖ (១) ការបង្កើនបរិយាកាសអំណោយផលសម្រាប់ វិនិយោគទុន និងអាជីវកម្ម, (២)ការលើកកម្ពស់ពាណិជ្ជកម្មមីក្រូ, ខ្នាតតូច, និងខ្នាតមធ្យម និ ង(៣) ការ កែលម្អគោលនយោបាយពាណិជ្ជកម្ម និងការបង្កើនប្រសិទ្ធភាពនៃកិច្ចសម្របសម្រួលពាណិជ្ជកម្ម ។
ការផ្តល់ ហិរញ្ញប្បទានសម្រាប់ការគាំទ្រដល់ការវិនិយោគរបស់វិស័យឯកជន តាមរយៈការផ្តល់ប្រាក់កម្ចីដែលមានការ ប្រាក់ទាប និងក្នុងលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពការងារផ្សេងៗរបស់ SMEs សំដៅចូលរួម ចំណែកដល់ការគ្រប់គ្រងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ ការជំរុញការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍភាពជាដៃគូរវាងរដ្ឋ និងឯកជន ផងដែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


