អត្ថាធិប្បាយ
អ្នកនាំពាក្យក្រសួងការបរទេសចិនវាយប្រហារច្បាប់អាមេរិកធ្ងន់ៗ
ជាថ្មីម្តងទៀត រដ្ឋាភិបាលទីក្រុងប៉េកាំងបានវាយប្រហាររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនដោយលើកឡើងថា សហរដ្ឋអាមេរិកគ្មានសិទ្ធិដើម្បីពិភាក្សាអំពីច្បាប់ទេ ពីព្រោះអាមេរិកជាអ្នកបំពានច្បាប់ធំជាងគេបំផុត។
អំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ត្រូវបានអ្នកកាសែតសួរឲ្យធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីពេលថ្មីៗនេះរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Antony Blinken ដែលបានថ្លែងថា ចិនបានដាក់ចេញការប្រឈមធ្ងន់ធ្ងរបំផុត និងរយពេលវែងចំពោះសណ្តាប់ធ្នាប់អន្តរជាតិ។

លោក Zhao បានធ្វើការឆ្លើយដោយលើកឡើងថា សុន្ទរកថាគោលនយោបាយរបស់លោក Blinken គឺ«ពោរពេញដោយកុហក» និងថា តាមពិតទៅ អាមេរិកខ្លួនឯងវិញទេដែលដាក់ចេញការប្រឈមធំជាងគេបំផុតចំពោះពិភពលោក។ លោកកត់សំគាល់ថា «សណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ស្នើដោយអាមេរិក មែនទែនទៅគឺផ្អែកលើ ច្បាប់អាមេរិក»ដែលបម្រើឲ្យផលប្រយោជន៍ និងអនុត្តរភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនទៅវិញទេ។
លោកបានបន្ថែមថា ទោះជារដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានថ្កោលទោសរួចហើយអំពីការថ្លែងរបស់លោក Blinken កាលពីសប្តាហ៍មុន ក៏វាសំខាន់ដើម្បីដាក់ក្នុងបញ្ជីនូវការពិត និងតួលេខមួយចំនួនដើម្បីជួយឲ្យយល់ពីការភូតកុហក និងភាពដឹកនាំលាក់ពុតរបស់អាមេរិក។
ជាឧទារហ៍ លោក Zhao បានចង្អុលបង្ហាញពីការពិតនោះចាប់តាំងពីចប់សង្គ្រាមលោកលើកទី២ អាមេរិកបានព្យាយាមព្យាយាមផ្តួលរំលំរដ្ឋាភិបាលបរទេសជាង៥០ និងបានជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យហោចណាស់៣០។
លោកក៏បានកត់សំគាល់ថា យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Brown ចាប់តាំងពីឆ្នាំ២០០១មក សង្គ្រាម និងប្រតិបត្តិករយោធាដែលអនុវត្តដោយអាមេរិកក្នុងនាមប្រឆាំងនឹងភេរវកម្មបានផ្តាច់ជីវិតមនុស្សជាង៨០០ ០០០នាក់ និងបង្កើតជនភៀសខ្លួនជាង២០លាននាក់ពីប្រទេសដែលទទួលរងដូចជា អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ និងស៊ីរីជាដើម។
លោក Zhao បន្តថ្លែងថា អាមេរិកជាអ្នកបំផ្លាញសណ្តាប់ធ្នាប់អន្តរជាតិធំជាងគេបំផុត ហើយថា វាគ្រាន់តែប្រកាន់យកនូវគោលគំនិតនៃភាពពិសេសរបស់អាមេរិក និងទ្រឹស្តីអាមេរិកកណ្តាល។ ភាពជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការបំបែកកិច្ចសន្យា ហើយចូល និងចេញពីគ្រុបអន្តរជាតិតាមឆន្ទៈបានក្លាយជាបទដ្ឋានដែលចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មក អាមេរិកបានដកខ្លួនចេញពីអង្គការអន្តរជាតិ និងកិច្ចព្រមព្រៀងចំនួន១៧ហើយ រាប់ទាំងពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក UNESCO និងសន្ធិសញ្ញាផ្សេងៗទៀត។
«អាមេរិកបានក្លែងខ្លួនជាអាជ្ញាកណ្តាលនៃច្បាប់អន្តរជាតិដោយខ្លួនឯង ប្រើប្រាស់នូវអ្វីដែលហៅថា ពន្លឺពិលនៃច្បាប់ដើម្បីបំភ្លឺដល់អ្នកដទៃ ភ្លេចមើលនូវភាពងងិតនៅក្រោមពន្លឺ។ នៅពេលអ្នកនយោបាយអាមេរិកប្រកាន់យកអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រដើម្បីនិយាយអំពីរឿងទាំងនោះ ខ្ញុំចេះតែឆ្ងល់ថា តើពួកគេដឹងថា សហរដ្ឋអាមេរិកមិនមែនជាភាគីនៃ UNCLOS ទេ»។ លោក Zhao បានថ្លែង។
លោកបានសង្កត់ធ្ងន់ថា ៖«អាមេរិកគ្មានសិទ្ធិពិភាក្សាអំពីច្បាប់ទាល់តែសោះ» ឬក៏ចោទប្រកាន់នរណាម្នាក់ថា បំពានច្បាប់អន្តរជាតិ ដោយសារវាគឺរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដែលតែងតែបំពានច្បាប់ និងបំពានច្រើនជាងអ្នកដទៃ។ លោកបន្ថែមថា អាមេរិកគោរពច្បាប់តែម្យ៉ាងគត់នៅពេលពួកគេបម្រើផលប្រយោជន៍ និងភាពដឹកនាំរបស់ខ្លួន ហើយមិនអើពើទេ ប្រសិនបើគ្មានផលប្រយោជន៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៦ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


