អត្ថាធិប្បាយ
សម្ដេចតេជោ ហ៊ុន សែន គឺជាវីរជនពិតប្រាកដ បាននាំមកនូវសមិទ្ធផលធំធេងជូនប្រទេសជាតិ
លោក យឿន យឿត អ្នកវិភាគបញ្ហាសង្គម និងនយោបាយ លើកឡើងថា ចាប់តាំងពីឆ្នាំ ១៩៧៩ ដល់ពេលបច្ចុប្បន្ននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាវីរជនរបស់ជាតិពិតប្រាកដ ដោយសម្ដេចបានខិតខំខ្លាំងណាស់ ដោយយកជីវិតធ្វើជាដើមទុន ហើយបាននាំមកនូវសមិទ្ធផលដ៏ធំធេងជាច្រើន ជូនប្រទេសជាតិ។

លោក យឿន យឿត មានប្រសាសន៍ថា សម្រាប់សមិទ្ធផលទាំងអស់នោះ រួមមាន៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើនយោបាយបើកចំហសេដ្ឋកិច្ចសេរីដំបូង, នយោបាយបង្រួបបង្រួមជាតិ, នយោបាយសន្តិភាព ២៣ តុលា ដោយគ្រប់ភាគីទម្លាក់អាវុធរួចចរចា សូម្បី ខៀវ សំផន ក៏មកចូលរួមដែរ, នយោបាយបញ្ចូលបងប្អូនគ្រប់បក្ស មកបោះឆ្នោតរំលត់ភ្លើងសង្រ្គាមខ្មែរ និងខ្មែរជាង ២០ឆ្នាំនៅកម្ពុជា, នយោបាយសេដ្ឋកិច្ចត្រីកោណ ចតុកោណ រហូតបង្កើតមុំសេដ្ឋកិច្ចទេសចរណ៍ ខេត្តទិសខាងលិច និងខាងកើតជាដើម។

លោកបានបន្តថា ចំពោះវិស័យអាកាសចរជាតិ សម្ដេចតេជោ ហ៊ុន សែន បានអនុវត្តនយោបាយបើកចំហរជើងមេឃដំបូង ដោយបានកសាងព្រលានយន្តហោះខ្នាតអន្តរជាតិ ភ្នំពេញ សៀមរាប និងបានបន្តសាងសង់ព្រលានយន្ដហោះមួយចំនួនបន្ថែមទៀត ដែលនឹងទាក់ទាញអ្នកទេសចររាប់លាននាថ្ងៃអនាគត។ ក្នុងនោះដែរ នយោបាយសមាហរណកម្មអាស៊ាន ,អាស៊ានបូកចិន,កូរ៉េ,អាមេរិក និងអឺរ៉ុបជាដើម បានទាក់ទាញសេដ្ឋកិច្ច, នយោបាយការពារជាតិ និងក៏យកឈ្នះបញ្ហាប្រាសាទព្រះវិហារនាពេលកន្លងមក និងបានបន្តអនុវត្តនយោបាយថែរក្សាសន្តិភាព ផងដែរ។

អ្នកវិភាគរូបនេះ បានបន្ថែមថា សម្ដេចតេជោ ហ៊ុន សែន បានកសាងច្បាប់ជាតិនានា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ។ ចំពោះនយោបាយវប្បធម៌ជាតិក៏រីកលូតលាស់ដែរ ដោយកម្ពុជាបាននាំយកវត្ថុបុរាណពីអន្តរជាតិមកវិញជាបន្តបន្ទាប់ ក្រោយពីត្រូវបានលួចអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក យឿន យឿត លើកឡើងទៀតថា ដូច្នេះហើយទើបសម្តេច ហ៊ុន សែន ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទានគោរម្យងារ «សម្តេចអគ្គមហាសេនាបតីតេជោ» ដោយព្រះអង្គទ្រង់យល់ឃើញថា សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ល្អឆ្នើម ជាទីគោរពស្រឡាញ់របស់ប្រជាពលរដ្ឋ កសាងបាននូវសន្តិភាពជាតិ ស្ថេរភាពជាតិ ឯកភាពជាតិ សេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕




-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?