Connect with us

អត្ថាធិប្បាយ

បទវិភាគ៖​ ពេលជាតិកំពុងរងការឈ្លានពាន ទើបឃើញកាន់តែច្បាស់ពីទង្វើ«ក្បត់ជាតិ»របស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក

បានផុស

នៅ

ដ្បិតថា នៅពេលនេះ កម្ពុជា និងថៃ រកបានបទឈប់បាញ់ និងបានឯកភាពលើដំណើរការរៀបចំបទឈប់បាញ់នេះឱ្យមានប្រសិទ្ធភាពនៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការទូទៅព្រំដែនកម្ពុជា-ថៃកាលពីថ្មីៗក៏ពិតមែន តែមិនមែនមានន័យថា មានសន្តិភាពទាំងស្រុង លែងមានសង្រ្គាមឈ្លានពាននោះទេ។ នៅពេលនេះ កងទ័ពកម្ពុជាកំពុងតែប្រុងជើងការខ្ពស់​ ព្រោះកងទ័ពថៃចេះតែរកលេសបំពានក្នុងទម្រង់ផ្សេងៗគ្នាជាបន្តបន្ទាប់។ ក្នុងពេលដែលរាជរដ្ឋាភិបាល និងកងទ័ព កំពុងដោះស្រាយ និងយកទ្រូងទៅពាំងការពារដែនអធិបតេយ្យភាពជាតិ តែទណ្ឌិត សម រង្ស៊ី និងបក្ខពួក បែរជាព្យាយាមលួចចាក់ពីក្រោយខ្នងទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើលោកនេះ ប្រទេសណាក៏ដូចប្រទេសណាដែរ គឺតែងតែមានគណបក្សប្រឆាំង ក្រុមប្រឆាំង ដែលខ្លះបានរត់រស់នៅប្រទេសក្រៅ ដើម្បីធ្វើសកម្មភាពប្រឆាំងក្នុងន័យដណ្តើមអំណាចគ្រប់គ្រង។ ប៉ុន្តែ ក៏មិនសូវជាខុសគ្នាដែរនៃប្រទេសទាំងនោះ នៅពេលជាតិគេរងការឈ្លានពាន ឬមានសង្រ្គាមជាមួយសត្រូវ ពួកអ្នកប្រឆាំង គេក៏ផ្អាកសកម្មភាពប្រឆាំង ហើយរួបរួមជាមួយអ្នកកាន់អំណាច ដើម្បីការពារទប់ទល់នឹងការឈ្លានពាន ឬធ្វើសកម្មភាពផ្សេងៗ ដើម្បីប្រឆាំងនឹងការឈ្លានពានជាដើម។

ខុសអីតែប្រទេសកម្ពុជា មានអ្នកនយោបាយប្រឆាំងដែលក្បត់ជាតិ ក្បត់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ នៅក្នុងទីក្រុងChambéry ប្រទេសបារាំងនៅថ្ងៃអាទិត្យ ម្សិលមិញ លោក សម រង្ស៊ី, លោក គឹម សុខ និងលោក ស៊ន ដារ៉ា រួមទាំង បក្ខពួកមួយចំនួនទៀត បានជួបជុំគ្នា។ លោក សម រង្ស៊ី ដែលជាមេចលនាក្បត់ជាតិនៅខាងក្រៅប្រទេស បាននិយាយលើកតម្កើងកងទ័ពថៃ និងបង្អាប់បង្អោនដល់កងទ័ពកម្ពុជាថា គ្មានអាវុធអ្វីទៅតទល់ជាមួយកងទ័ពថៃ ហើយបាញ់ព្រាវៗទៅថៃមិនចំគោលដៅ ទៅត្រូវផ្ទះពលរដ្ឋ វត្តអារាម ត្រូវដីស្រែថៃជាដើម។ ទណ្ឌិតរូបនេះថា សម្តេចតេជោ ហ៊ុន សែន គ្មានអ្វីទៅច្បាំងជាមួយនឹងថៃនោះឡើយ។ សម្តីបែបនេះហើយចេញពីជនដែលមានឈាមជ័រជាខ្មែរ តើជាសម្តីអ្នកស្នេហាជាតិ ឬអ្នកក្បត់ជាតិ?

ច្បាស់ណាស់ សម្តីរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយដំបរស្វានេះ បង្ហាញយ៉ាងច្បាស់ថា ពួកគេពិតជាជនក្បត់ជាតិ ក្បត់ឆន្ទៈ ក្បត់ផលប្រយោជន៍រ​បស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វីបានថាជាជនក្បត់ជាតិ? នៅពេលនេះ រដ្ឋាភិបាល និងកងទ័ពថៃកំពុងសម្តែងបោកប្រាស់ និងបង្កើតឈុតឆាកមិនពិតផ្សេងៗ ដើម្បីបន្លំភ្នែកសាធារណមតិជាតិថៃ និងអន្តរជាតិ ដោយចោទថា កងទ័ពកម្ពុជា បានបាញ់ផ្លោងទៅរកគោលដៅទីតាំងស៊ីវិល វត្តអារាម និងមន្ទីរពេទ្យ ដែលជាទង្វើខុសនឹងច្បាប់មនុស្សធម៌អន្តរជាតិ។ នេះ គឺជាការអះអាងខុសពីការពិត ហើយការចោទប្រកាន់នេះ ក៏ត្រូវបានអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញមកទាត់ចោលម្តងជាពីរម្តងរួចមកហើយ។ ផ្ទុយទៅវិញ គឺមានតែកងទ័ពថៃទេដែលបានបាញ់ផ្លោងគ្រាប់បែកធុនធ្ងន់ គ្រាប់បែកចង្កោម ប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែក និងបាញ់ថ្នាំពុលមកលើទឹកដីកម្ពុជា ទៅចំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ផ្សារ វត្តអារាម សាលារៀន ជាពិសេស ទៅលើប្រាសាទព្រះវិហារ ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់កម្ពុជា បណ្តាលឱ្យខូចខាតយ៉ាងដំណំ និងបណ្តាលឱ្យស្លាប់ និងរងរបួសជនស៊ីវិលកម្ពុជា។

នៅខណៈនេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំនៅកម្ពុជា បាន និងកំពុងចុះទៅត្រួតពិនិត្យពីបញ្ហានេះយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលភស្តុតាងបញ្ជាក់ថាភាគីខាងណារងការខូចខាតជាងខាងណានៅក្នុងការប្រយុទ្ធគ្នាដែលមិនចាំបាច់រយៈពេល៥ថ្ងៃកន្លងទៅ និងជាការចុះទៅត្រួតពិនិត្យលើការអនុវត្តបទឈប់បាញ់ផងដែរ។ ស្រាប់តែនៅពេលនេះ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក បានចេញមកដាក់បន្ទុកបន្ថែមមកលើកងទ័ពកម្ពុជាថាជាអ្នកបាញ់ព្រាវៗទៅដីថៃ ដែលទង្វើបែបនេះ គឺផ្តល់ពិន្ទុយ៉ាងល្អទៅឱ្យភាគីដែលជាសត្រូវឈ្លានពាន និងកំពុងតែរកលេសគ្រប់បែបយ៉ាង ដើម្បីបើការវាយប្រហារឈ្លានពានលើកម្ពុជាជាថ្មីទៀត។ នេះ គឺជាទង្វើក្បត់ជាតិដែលមិនអាចប្រកែកបានឡើយរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួក។

រឿងដ៏គួរឱ្យហួសចិត្ត និងជាទង្វើក្បត់ជាតិ ក្បត់ឆន្ទៈប្រជាពលរដ្ឋខ្មែរមួយទៀតនោះ គឺក្រុមប្រឹក្សាជាតិតស៊ូដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ហែហមដោយលោក គឹម សុខ និងលោ​ក ឆាំ ឆានី បានធ្វើសេចក្តីថ្លែងការណ៍ស្នើរាជដ្ឋាភិបាលកម្ពុជាឱ្យបង្ហាញព័ត៌មានពិតអំពីកងទ័ពកម្ពុជាគ្រប់គ្រងតំបន់ណាខ្លះ បន្ទាប់ពីមានបទឈប់បាញ់ ជាពិសេសនោះ គឺទាមទារបង្ហាញពីចំនួនយុទ្ធជនសមរភូមិមុខ បាត់បង់ជីវិត និងរបួស។ តើការទាមទារនេះ វាដូចទៅនឹងបំណងចង់បានរបស់ខាងភាគីថៃដែរ ឬទេ? មកដល់ម៉ោងនេះ ភាគីថៃប្រើប្រាស់គ្រប់ល្បិចកល គ្រប់ទម្រង់ គ្រប់រូបភាពទាំងអស់ ចង់ដឹង ចង់ឃើញពីទីតាំងដែលកងទ័ពកម្ពុជាកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីយកទៅវិភាគក្នុងផលប្រយោជន៍យោធារបស់ខ្លួន ឬក៏អាចនិយាយឱ្យចំថា ថៃចង់ដឹង ចង់ឃើញទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដើម្បីរៀបចំផែនការវាយប្រហារណាមួយមកលើកម្ពុជាម្តងទៀត ក៏ថាបាន។

ចំណែក បញ្ហាចំនួនកងទ័ពកម្ពុជាពលី និងរបួសនៅក្នុងប្រយុទ្ធ គឺភាគីថៃចង់ដឹងណាស់ ដើម្បីយកទៅបោកបញ្ឆោតរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរបស់ខ្លួនថា ខ្លួនទទួលបានជ័យជម្នះលើសមរភូមិ បានសម្លាប់កងទ័ពកម្ពុជាប៉ុណ្ណេះ ប៉ុណ្ណោះជាដើម។ ម្យ៉ាងទៀត ថៃ ក៏ចង់បានតួលេខទាំងនេះ ដើម្បីលើកតម្កើងឧត្តមភាពកងទ័ពរបស់គេ និងបំបាក់ទឹកចិត្តប្រយុទ្ធរបស់កងទ័ពដ៏អង់អាចកម្ពុជា ជាពិសេស គឺចង់យកបញ្ហាកងទ័ពពលី រងរបួស និងទីតាំងដែលកងទ័ពកម្ពុជាកំពុងឈរជើង ដើម្បីរៀបចំជាឈុតឆាកសម្តែងបោកប្រាស់ អុជអាល ញុះញង់ដល់សាធារណមតិកម្ពុជាឱ្យបែកបាក់គ្នា។ និយាយជារួម ថៃចង់យកបញ្ហាទាំងនេះ ធ្វើជាសង្រ្គាមចិត្តសាស្រ្ត សំដៅគោលដៅកងទ័ពកម្ពុជាផង និងប្រជាពលរដ្ឋកម្ពុជាផង។

ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពដឹងច្បាស់ណាស់ពីល្បិចកលរបស់ថៃនេះ ទើបមិនលម្អិតពីបញ្ហានេះ ដោយគ្រាន់តែបានគូសបញ្ជាក់ថា កងទ័ពកម្ពុជាកំពុងគ្រប់គ្រងឈរជើងយ៉ាងរឹងមាំការពារដែនអធិបតេយ្យភាពរបស់កម្ពុជា។ រីឯ កងទ័ពពលី និងរបួសវិញ ថ្នាក់ដឹកនាំជាតិ បានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយមិនទុកចោលយោធិនណាមួយម្នាក់ឡើយ។ ថ្នាក់ដឹកនាំជាតិ គិតវែងឆ្ងាយណាស់ ទើបគ្មានភាពចាំបាច់ទៅបកស្រាយ​ ពន្យល់ឆ្លើយតបទៅនឹងការចោទប្រកាន់របស់ភាគីថៃ និងទៅក្រុមប្រឆាំងដែលក្បត់ជាតិទាំងអស់នោះ។

ក៏ប៉ុន្តែ បើពិនិត្យឱ្យល្អិតល្អន់ទៅ បំណងរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកខាងលើនេះ និងបំណងរបស់ក្រុមយោធាថៃ គឺដូចគ្នាបេះបិទ មានន័យថា ទណ្ឌិត សម រង្ស៊ី និងបក្ខពួក ទំនងជាបានចូលដៃចូលជើងគ្នាជាមួយក្រុមណាមួយនៃភាគីថៃ ដើម្បីយកការណ៍សំងាត់ពីភាគីកម្ពុជា។ នេះ គឺជាទង្វើក្បត់ជាតិដែលមិនអាចអត់អោនឱ្យបានឡើយ។ នៅពេលណាដែលច្បាប់ដកសញ្ជាតិ អាចប្រើប្រាស់បាន គួរតែអនុវត្តភ្លាមៗទៅលើជនគម្រក់មាន ទណ្ឌិត សម រង្ស៊ី,គឹម សុខ,ឆាំ ឆានី, ស៊ន ដារ៉ា,ប៉ាង សុខឿន ព្រមទាំង សកម្មជនប្រឆាំងអត់សូវដឹងខ្យល់អីមួយចំនួនទៀតដែលកំពុងស្នាក់នៅប្រទេសជប៉ុន និងកូរ៉េខាងត្បូង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម