កូវីដ-១៩
ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ
ក្រុមហ៊ុន Pfizer កំពុងសាកល្បងថ្នាំគ្រាប់ បង្ការជំងឺកូវីដ-១៩ លើអ្នកស្ម័គ្រចិត្ត នៅសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប ហើយក្រុមហ៊ុនអាចចាប់ផ្តើមផលិតថ្នាំនេះ នៅត្រឹមចុងឆ្នាំ២០២១នេះ។

ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ថ្នាំគ្រាប់នេះ ត្រូវបានគេរំពឹងថា នឹងអាចបញ្ចប់វិធានការ Lockdown ជារៀងរហូត ហើយក្លាយជាថ្នាំគ្រាប់ដំបូងគេក្រៅពីវ៉ាក់សាំង ដែលបញ្ឈប់មនុស្សពីការឆ្លងជំងឺកូវីដ-១៩។
គេសង្ឃឹមថា ថ្នាំឈ្មោះ PF-07321332 នេះ នឹងការពារពីការកើតជំងឺធ្ងន់ធ្ងរនិង ជាខ្សែការពារទីពីរ ប្រសិនបើមានការលេចចេញ នូវវីរុសបំប្លែងខ្លួនកូវីដ-១៩ប្រភេទថ្មី ដែលមិនខ្លចវ៉ាក់សាំង។

យោងតាមគេហទំព័រ Telegraph បានឲ្យដឹងថា បច្ចុប្បន្ន ថ្នាំគ្រាប់នេះ ត្រូវបានផ្តល់ឲ្យអ្នកស្ម័គ្រចិត្តប្រហែល៦០នាក់ ដែលមានអាយុចន្លោះពី ១៨ទៅ ៦០ឆ្នាំ នៅឯអគាររបស់ក្រុមហ៊ុន Pfizer ចំនួន២កន្លែងនៅ សហរដ្ឋអាមេរិកនិងបែលហ្ស៊ិក។
ដំណាក់កាលដំបូងនៃការសាកល្បង ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែក្រោយ ហើយនឹងមានការធ្វើតេស្តកាន់តែធំ ប្រសិនបើថ្នាំនេះបង្ហាញថា ទទួលបានជោគជ័យក្នុងការបញ្ឈប់ជំងឺកូវីដ-១៩។

ក្រុមហ៊ុន Pfizer បានចំណាយពេលតិចជាងមួយឆ្នាំ ក្នុងការផលិតវ៉ាក់សាំងរបស់ខ្លួន ហើយថ្នាំគ្រាប់ PF-07321332 អាចត្រូវបានគេរាយការណ៍ថា នឹងត្រៀមរួចរាល់នៅចុងឆ្នាំ២០២១នេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Metro
ចុចអាន៖ ថ្នាំគ្រាប់មួយប្រភេទទៀត ក្រុមហ៊ុនឱសថរបស់ឥណ្ឌាអះអាងថាអាចជួយព្យាបាលអ្នកជំងឺកូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


