Connect with us

ព័ត៌មានជាតិ

ត្រឹមតែ ៤ថ្ងៃខេត្តបន្ទាយមាន​ជ័យមានករណីឆ្លងកើនឡើងដល់ជាង ២ រយករណីមានទាំងទារកកុមារដែរ

បានផុស

នៅ

អ្នកឆ្លងកូវីដ១៩ នៅខេត្តបន្ទាយមានជ័យ បានកើនដល់ ២៤៤ នាក់ត្រឹមតែរយៈពេល ៤ ថ្ងៃ បន្ទាប់ពីផ្ទុះឡើងខ្លាំងនៅថ្ងៃទី ២៤ ខែមេសានៅក្នុងទឹកដីខេត្តជាប់ព្រំដែនកម្ពុជា-ថៃមួយនេះ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ៣០ ខែមេសានេះ បានប្រាប់ថា ក្រោយផ្ទុះឡើងនូវករណីជំងឺកូវីដ១៩ ក្នុង​សហគមន៍ដែលរកឃើញមុនគេលើជនជាតិឥណ្ឌូនេស៊ី មុខរបបរអ្នកដើរទីផ្សារម្នាក់ស្នាក់នៅបុរីដួងច័ន្ទ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លទ្ធផលវិភាគសំណាកបង្ហាញថា អ្នកវិជ្ជមានកូវីដ១៩មានជនជាតិឥណ្ឌូនេស៊ី ចិន ថៃ និងភាគច្រើនគឺជនជាតិខ្មែរ ស្នាក់នៅក្នុងភូមិសាមគ្គីមានជ័យ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតនិងមួយចំនួនទៀត នៅភូមិសង្កាត់និងឃុំឯទៀតក្នុងខេត្តបន្ទាយមានជ័យក្នុងនោះ។

គិតមកត្រឹមថ្ងៃទី២៩ មេសា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានយកវត្ថុសំណាក នៅក្រុងប៉ោយប៉ែត ក្នុងព្រឹត្តការណ៍ ឆ្លង​សហគមន៍បានចំនួន ២១៤៣ នាក់ រកឃើញវិជ្ជមានកូវីដ១៩ ចំនួន ៣៥៧ នាក់ រួមជាមួយលទ្ធផល ដែលក្រសួងមិនទាន់ប្រកាស។

រដ្ឋបាលខេត្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និង អ្នកដែលបានប៉ះពាល់ផ្ទាល់ ប្រយោល និងបានប្រាស្រ័យទាក់ទង ជាមួយ អ្នកវិជ្ជមានទាំងអស់ ក្នុងព្រឹត្តការណ៍សហគមន៍នៅក្រុងប៉ោយប៉ែត សូមទៅយកវត្ថុសំណាក រកវីរុសកូវីដ១៩ ឱ្យបានគ្រប់គ្នាកុំបីខាន និង មិនត្រូវធ្វើដំណើេចេញពីផ្ទះករណីមិនចាំបាច់ ដោយគោរពឲ្យបានត្រឹមត្រូវ តាមការណែនាំពីវិធានការណ៍ សុខាភិបាល៕ អត្ថបទ៖វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម