កូវីដ-១៩
ពលរដ្ឋជិត១លាន៥សែននាក់បានចាក់វ៉ាក់សាំងជំងឺកូវីដ‑១៩
ភ្នំពេញ៖ យោងតាមរបាយការណ៍ឯកសារមន្ត្រីសាធារណៈបានឱ្យដឹងថាគិតត្រឹមថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជាបានចាក់វ៉ាក់សាំងការបារជំងឺកូវីដ-១៩ជូនដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិត និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសជិត១លាន៥សែននាក់នៅទូទាំងប្រទេស។

របាយការណ៍ដដែលបានឱ្យដឹងថាចាប់ពីថ្ងៃទី១០ ខែកម្ភៈ ឆ្នាំ២០២១រហូតមកដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ កម្មករនិយោជិត និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១,៤៦៥,៩៨៥នាក់ ស្រី៦៣៧,៧៤៨នាក់ ក្នុងចំណោមអ្នកស្ម័គ្រចិត្តចាក់ចំនួន១,៥៣០,៧៤៧នាក់ ស្រី៦៦៩,៤៧០នាក់។
ក្នុងចំណោមនោះអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន៦៤,៥៦៩នាក់ ស្រី៣៣,៥៧៧នាក់ និងអ្នកដែលបានចាក់វ៉ាក់សាំងដូសទី២មានចំនួន១,០០៣,៨៣៧នាក់ ស្រី៣៩៤,៦៦២នាក់។

ពលរដ្ឋជិត១លាន៥សែននាក់នោះបានចាក់វ៉ាក់សាំងការពារកូវីដ‑១៩ចំនួន៣ប្រភេទរួមមានវ៉ាក់សាំងប្រភេទស៊ីណូហ្វាមដែលចាក់ទៅលើមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំដល់៥៩ឆ្នាំ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ដែលចាក់ទៅលើមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ឬកូវីលហ្សែលដែលចាក់ទៅលើមនុស្សដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។
បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ និងបងប្អូនកម្មករកម្មការិនីរស់នៅតំបន់ក្រហមដែលមានការឆ្លងរាលដាល់ជំងឺកូវីដ‑១៩ខ្ពស់ប្រមាណជិត៥០ម៉ឺននាក់នៅតាមខណ្ឌចំនួន៤រួមមាន ខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌដង្កោ និងខណ្ឌពោធិសែនជ័យ រយៈពេល១ខែ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។

បើតាមប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងជួនពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាលឱ្យរួចរាល់នៅក្នុងខែឧសភានិងខែមិថុនាខាងមុខនេះដើម្បីឱ្យពលរដ្ឋមានភាពស៊ាំទប់ទល់នឹងជំងឺកូវីដ‑១៩៕
អត្ថបទ៖ សំអឿន


-
សន្តិសុខសង្គម២ ថ្ងៃ ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
នយោបាយ៤ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានជាតិ១ ថ្ងៃ ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ថៃចាប់ផ្ដើមបិទច្រកព្រំដែនតំបន់បឹងត្រកួន នៅបន្ទាយមានជ័យ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី