កូវីដ-១៩
អ្នកឆ្លងកើនឡើងខ្លាំង រដ្ឋបាលខេត្តកណ្ដាលយកវិទ្យាល័យមួយទៀតធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩
រដ្ឋបាលខេត្តកណ្ដាលបានសម្រេចយកវិទ្យាល័យ វឌ្ឍណៈ ឈូងលាភ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មួយកន្លែងទៀតធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ បន្ទាប់ពីមានអ្នកឆ្លងជំងឺនេះកើនឡើងជាបន្តបន្ទាប់។
លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានដឹកនាំមន្ត្រីជំនាញចុះពិនិត្យវិទ្យាល័យវឌ្ឍណៈឈូងលាភដើម្បីរៀបចំជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩នៅរសៀលថ្ងៃទី០៤ ខែឧសភានេះបានឲ្យដឹងថា ការសម្រេចយកទីតាំងវិទ្យាល័យនេះធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវវីដ-១៩ ដោយសារចំនួនអ្នកឆ្លងនៅក្នុងខេត្តចេះតែបន្តកើនឡើងជាបន្តបន្ទាប់។

បើតាមក្រសួងសុខាភិបាលបានឲ្យដឹងថា គិតត្រឹមថ្ងៃទី០៤ ខែឧសភានេះ ខេត្តកណ្តាលមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៨៧នាក់ អ្នកឆ្លងថ្មី១៧៥នាក់ អ្នកជាសះស្បើយចំនួន៤៨៩នាក់ និងអ្នកកំពុងសម្រាកពេទ្យចំនួន៨៩៨នាក់។
អភិបាលខេត្តកណ្ដាលបានឱ្យដឹងថា «ដោយសារតួលេខអ្នកឆ្លងនៅតែបន្តមានការកើនឡើងជាបន្តបន្ទាប់ទើបតម្រូវឱ្យរដ្ឋបាលខេត្តកណ្ដាល បង្កើតមណ្ឌលសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ថ្មីបន្ថែមទៀត នៅវិទ្យាល័យវឌ្ឍណៈឈូងលាភ»។

លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុងតាខ្មៅ ត្រូវរៀបចំទីកន្លែងនេះឱ្យបានសាកសមជាកន្លែងសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ ត្រូវមានបន្ទប់អនាម័យឱ្យបានត្រឹមត្រូវ និងរៀបចំទីនេះឱ្យមានផាសុខភាព។ ត្រូវរៀបចំកងកម្លាំងការពារសន្តិសុខសណ្ដាប់ធ្នាប់២៤ម៉ោងលើ២៤ម៉ោង។មន្ទីរសុខាភិបាលខេត្ត ត្រូវរៀបចំក្រុមគ្រូពេទ្យជំនាញ និងសម្ភារៈសម្រាប់ព្យាបាលអ្នកផ្ទុកមេរោគកូវីដ-១៩ផង។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះខេត្តកណ្តាលមានកន្លែងសម្រាកព្យាបាលជំងឺកូវីដ១៩ ចំនួន៣ទីតាំងរួមមាន មន្ទីរពេទ្យបង្អែក្រុងតាខ្មៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ស្រុកកោះធំ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩នៅស្រុកអង្គស្នួល។ ក្រៅពីនេះរដ្ឋបាលខេត្តកំពុងរៀបចំវិទ្យាល័យចំនួន២ទៀតរួមមានវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ស្រុកកណ្តាលស្ទឹង និងវិទ្យាល័យវឌ្ឍណៈឈូងលាភនៅក្រុងតាខ្មៅធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


