កូវីដ-១៩
វ៉ាក់សាំងក្រុមហ៊ុនមួយ បង្កើនភាពស៊ាំប្រឆាំងវីរុសកូវីដ-១៩បំប្លែងខ្លួន តែត្រូវចាក់ខុសពីធម្មតា
ក្រុមហ៊ុន Moderna បាននិយាយកាលពីថ្ងៃពុធទី៥ខែឧសភាថា ទិន្នន័យសាកល្បងលើមនុស្សបានបង្ហាញថា ដូសទី៣នៃវ៉ាក់សាំងនាពេលបច្ចុប្បន្នរបស់ខ្លួន ឬវ៉ាក់សាំងថ្មីដែលកំពុងពិសោធន៍ បានបង្កើនភាពស៊ាំប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួន ដែលត្រូវបានគេរកឃើញដំបូងនៅប្រទេសប្រេស៊ីលនិងអាហ្វ្រិកខាងត្បូង។

ថ្នាំបង្ការរោគបន្ថែមដូសទី៣នេះ ត្រូវបានចាក់ឲ្យអ្នកស្ម័គ្រចិត្ត ដែលធ្លាប់ទទួលបានវ៉ាក់សាំង Moderna ចំនួនពីរដូសរួចមកហើយ។ លទ្ធផលបានបង្ហាញថា វ៉ាក់សាំងនេះ៣ដូស ក៏បង្កើនអង់ទីគ័រប្រឆាំងនឹងជំងឺកូវីដ-១៩ Version ដើមផងដែរ។
ទិន្នន័យដំបូងនេះគឺបានមកពីការធ្វើតេស្តលើមនុស្ស៤០នាក់ ដោយសាកល្បងជាមួយទាំងវ៉ាក់សាំង Moderna ដែលមានស្រាប់និង Version មួយឈ្មោះ mRNA-1273.351ដែលត្រូវបានបង្កើតឡើង ដើម្បីការពារប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនអាហ្រ្វិកខាងត្បូង។

លទ្ធផលនៃការធ្វើតេស្តបានបង្ហាញថា ការចាក់វ៉ាក់សាំងដូសទី៣នៃ Version ទាំង២មិនត្រឹមតែបង្កើនអង់ទីគ័រប្រឆាំងនឹងវីរុសបំប្លែងខ្លួនទាំងអស់នោះទេ ការចាក់វ៉ាក់សាំងបន្ថែមដូស ក៏បង្កើនអង់ទីគ័រកាន់តែខ្លាំងប្រឆាំងវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង ជាងវ៉ាក់សាំងដើមផងដែរ។
លោក Stephane Bancel នាយកប្រតិបត្តិក្រុមហ៊ុន Moderna បាននិយាយថា “យើងត្រូវបានលើកទឹកចិត្តដោយទិន្នន័យថ្មីទាំងនេះ។ វាពង្រឹងទំនុកចិត្តរបស់យើងថា យុទ្ធសាស្រ្តចាក់វ៉ាក់សាំងបន្ថែមដូសរបស់យើងគួរតែត្រូវបានការពារ ប្រឆាំងនឹងវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីៗ”។

គួរបញ្ជាក់ថា វីរុសកូវីដ-១៩បំប្លែងខ្លួន ដែលគេរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងនិងប្រេស៊ីល ត្រូវបានគេគិតថាមានភាពធន់នឹងវ៉ាក់សាំងនាពេលបច្ចុប្បន្ន។ វីរុសបំប្លែងខ្លួនទាំងពីរ ត្រូវបានគេរកឃើញនៅសហរដ្ឋអាមេរិក ប៉ុន្តែមានតែមួយភាគតូចប៉ុណ្ណោះក្នុងចំណោមករណីរបស់សហរដ្ឋអាមេរិក៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ មិនធម្មតា! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព យកឈ្នះវីរុសបំប្លែងខ្លួនជាង១០ប្រភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


