Connect with us

កូវីដ-១៩

ខណៈករណីឆ្លង និងស្លាប់ដោយកូវីដកើនឡើងរាល់ថ្ងៃ ថៃ ត្រៀមចាក់វ៉ាក់សាំងដល់ជនបរទេសដែលរស់នៅក្នុងប្រទេសខ្លួន

បានផុស

នៅ

ប្រទេសថៃបានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនគ្រោងនឹងបញ្ចូលជនបរទេសចំនួន ៣ លាននាក់ ដែលកំពុងរស់នៅក្នុងប្រទេស ទៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួន ដើម្បីការពារប្រជាជនទាំងមូល ចំពេលមានការព្រួយបារម្ភអំពីវិសាលភាពនៃការប្រើប្រាស់វ៉ាក់សាំង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺលោក Opas Kankawinpong បានប្រាប់សន្និសីទកាសែតថា “អ្នកណាម្នាក់ដែលរស់នៅក្នុងប្រទេសថៃ មិនថាពួកគេជាជនជាតិថៃ ឬបរទេសនោះទេ ប្រសិនបើពួកគេចង់ចាក់វ៉ាក់សាំង ពួកគេអាចទទួលការចាក់បាន” ។ លោកបានបន្ថែមថា “គ្មាននរណាម្នាក់មានសុវត្ថិភាពនោះទេ ទាល់តែមនុស្សគ្រប់គ្នាមានសុវត្ថិភាព” ។

ប្រទេសថៃ ត្រូវចាក់វ៉ាក់សាំងដល់ប្រជាជនប្រហែល ៥០ លាននាក់ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំ ដល់ប្រជានប្រមាណ ៧០ ភាគរយ ដោយផ្អែកលើការប៉ាន់ស្មានរបស់ប្រជាជនថៃចំនួន ៦៧ លាននាក់ និងប្រជាជនបរទេស ៣ លាននាក់ ។

ប្រទេសនេះមិនទាន់បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរបស់ខ្លួននៅឡើយទេ ប៉ុន្តែបានចាក់វ៉ាក់សាំង Sinovac ដែលមានក្នុងស្តុករបស់ខ្លួន ដល់កម្មករជួរមុខចំនួន ២.៥ លានដូស រួចហើយ ។

ករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃរបស់ប្រទេសថៃនៅតែថេរប្រមាណ ២,០០០ ករណី ចាប់តាំងពីពាក់កណ្តាលខែមេសា មក ខណៈនៅថ្ងៃព្រហស្បតិ៍នេះប្រទេសថៃបានរកឃើញករណីឆ្លងថ្មីចំនួន ១,៩១១ ករណី និងមានអ្នកស្លាប់ ១៨ នាក់ ។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ ១៩ សរុប ៧៦,៨១១ ករណី និងមានអ្នកស្លាប់ ៣៣៦ នាក់ ខណៈមានអ្នកជាសះស្បើយ ៤៦,៧៩៥ នាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ REUTERS

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម