Connect with us

កូវីដ-១៩

នេប៉ាល់​បារម្ភ​ផ្ទុះ​កូវីដ​អាក្រក់​​ដូច​ឥណ្ឌា​ ខណៈ​មេដឹក​នាំ​​ជឿ​វិធី​ព្យាបាល​ហួស​ចិត្ត

បានផុស

នៅ

កូវីដ-១៩នៅប្រទេសនេប៉ាល់បានកំពុងហក់ឡើងខ្ពស់ត្រដែត មន្ទីរពេទ្យពោរពេញដោយអ្នកជំងឺដែលធ្វើឲ្យមានការព្រួយបម្ភអាចធ្ងន់ធ្ងរ​ដូច​ប្រទេសឥណ្ឌា ហើយលោកនាយករដ្ឋមន្ត្រីបានកំពុងអង្វរកដល់បណ្តាប្រទេសផ្សេងៗឲ្យជួយ។

ឥឡូវនេះ នេប៉ាល់បានរាយការណ៍ពីករណីឆ្លងកូវី-១៩ថ្មីប្រចាំថ្ងៃប្រហែល២០នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់ដែលចំនួននេះប្រហែលទៅនឹងប្រទេសឥណ្ឌាកាលពីពីរសប្តាហ៍មុនដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យរបស់រដ្ឋាភិបាលដែលត្រូវបានស្រង់សំដីដោយសហព័ន្ធកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ (IFRC) ថា កាលពីសប្តាហ៍មុន ៤៤%នៃការធ្វើតេស្តកូវីដ-១៩របស់ប្រទេសនេប៉ាល់គឺវិជ្ជមាន និងបានព្រមានពីវិបត្តិជិតឈានមកដល់។

លោក Netra Prasad Timsina ប្រធានកាកបាទក្រហមនេប៉ាល់បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ៖«អ្វីដែលកំពុងកើតឡើងនៅប្រទេសឥណ្ឌាឥឡូវនេះគឺហាក់ដូចជាកំពុងកើតមាននេប៉ាល់ ប្រសិនបើយើងមិនអាចទប់ស្កាត់ករណីផ្ទុះកូវីដថ្មីដែលកំពុងឆកយកជីវិតមនុស្សកាន់តែច្រើនរាល់ថ្ងៃនោះទេ»។

ការរាលដាលយ៉ាងឆាប់រហ័សនៃកូវីដ-១៩បានបង្កើនការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រទេសនេប៉ាល់ដែលកំពុងស្ថិតនៅលើមាត់ជ្រោះនៃវិបត្តិមួយដែលកំពុងបំផ្លាញដូចប្រទេសឥណ្ឌាដែរ។

នេប៉ាល់មានប្រព័ន្ធសុខាភិបាលផុយស្រួយដែលមានវេជ្ជបណ្ឌិតតិចជាប្រទេសឥណ្ឌាបើគិតជាចំនួនមនុស្សម្នាក់ៗ ហើយអត្រាចាក់វ៉ាក់សាំងក៏ទាបជាងប្រទេសជិតខាងថែមទៀត។ អត្រាធ្វើតេស្តវិជ្ជមានខ្ពស់របស់ប្រទេសនេះបង្ហាញថា វាមិនទាន់ជិតដល់ករណីគ្រប់គ្រាន់នៅឡើយទេ។

ព្រឹត្តិការណ៍ជួបជុំមនុស្សច្រើនជាសាធារណៈដូចជាពិធីបុណ្យ ការជួបជុំនយោបាយ និងពិធីមង្គលការជាដើមជាមូលហេតុដែលបណ្តាលឲ្យករណីឆ្លងកូវីដ-១៩រីករាលដាល់លឿន រួមជាមួយនឹងការពេញចិត្តរបស់ប្រជាជន ខណៈចំណាត់ការទប់ស្កាត់របស់រដ្ឋាភិបាលយឹត។

លោកវេជ្ជបណ្ឌិត Samir Adhikari អ្នកនាំពាក្យក្រសួងសុខាភិបាល និងប្រជាជននេប៉ាល់បាននិយាយថា ៖«ស្ថានភាពកំពុងតែអាក្រក់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាប្រហែលជាគ្រប់គ្រងលែងបាននាពេលខាងមុខ»។

ទោះបីជាយ៉ាងណា ប្រទេសនេប៉ាល់បានរឹតបន្តឹងតាមព្រំដែន និងដាក់បំរាមរឹតត្បិតនៅតាមតំបន់ដែលឆ្លងខ្លាំងដូចជានៅទីក្រុង ប៉ុន្តែនៅតែមានការភ័យខ្លាចថា មិនគ្រប់គ្រាន់ឡើយ ដោយសាររាលដាលទូទាំងទីក្រុង ហើយបើទោះជាជំរំអេវើរេស​ក៏កំពុងផ្ទុះដែរ។

ព្រំដែលគួរឲ្យញញើត

គ្រាន់តែមួយខែកន្លងទៅនេះ ​នៅតំបន់ហិម៉ាឡៃ​នៃ​ប្រទេស​ដែល​មាន​ប្រជា​ជន​ប្រមាណ​៣០​លាននាក់ត្រូវបានរាយការណ៍ថា មានករណីឆ្លងប្រហែល១០០នាក់ក្នុងមួយថ្ងៃ។ ឥឡូវឡើងដល់ជាង៨៦០០នាក់ហើយ។

អ្នកខ្លះបានបន្ទោសថា ការផ្ទុះរលកទី២នៅប្រទេសឥណ្ឌាដែលបានរាលដាលដល់នេប៉ាល់ ដែលមានព្រំដែលបើកចំហរជាមួយគ្នា។

ពិធី​ងូត​ទឹក​លាង​បាប​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា

ប្រជាជននេប៉ាល់មិនចាំបាច់បង្ហាញលិខិតឆ្លងដែន ឬអត្តសញ្ញាណប័ណ្ណក៏អាចចូលទៅក្នុងប្រទេសរបស់ពួកគេបានដែរ ហើយមានប្រជាជននេប៉ាល់ជាច្រើនកំពុងធ្វើការនៅក្នុងប្រទេសឥណ្ឌា ដូច្នេះចរាចរណ៍ឆ្លងកាត់ព្រំដែនខ្ពស់។

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រជាជនឥណ្ឌាជាច្រើនបានចាកចេញពីប្រទេសរបស់ខ្លួនចូលទៅរកការព្យាបាលនៅប្រទេសនេប៉ាល់ ឬគេចទៅប្រទេសផ្សេង។ វាពិតជាពិបាកទប់ស្កាត់ការឆ្លងកាត់ទៅវិញទៅមកប្រទេសទាំងពីរនេះ។

វិធីព្យាបាលហួសចិត្ត


វិបត្តិនៅនេប៉ាល់បានចាប់ផ្តើមកើតមានឡើងនៅដើមខែមេសា នៅពេលលោកនាយករដ្ឋមន្ត្រី K. P. Sharma Oli បានប្រើវិធីព្យាបាលកូវីដ-១៩ដោយមិនត្រឹមត្រូវ។

លោក KP Sharma Oli ក្នុង​ពិធី​សម្ពោធ​មួយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មេសា

លោក Oli បាននិយាយថា ជំងឺកូវីដ-១៩អាចព្យាបាលបានដោយខ្ពុលមាត់ជាមួយស្លឹកត្របែក និងបានបញ្ជាក់គួរឲ្យអស់សំណើចកាលពីឆ្នាំមុនថា ប្រជាជននេប៉ាល់មានប្រព័ន្ធភាពស៊ាំខ្លាំងជាងមុនដោយសារតែការប្រើប្រាស់គ្រឿងទេសប្រចាំថ្ងៃ។

ការប្រមូលផ្តុំមនុស្សច្រើន

កាលពីខែមេសាកន្លងទៅនេះ ប្រជាជននេប៉ាល់បានជួបជុំមនុស្សច្រើនកកកុញក្នុងពិធីសាសនាទាំងនៅក្នុងប្រទេស និងព្រំដែនជាមួយឥណ្ឌា ដែលនាំគ្នាចុះងូតទឹកក្នុងពិធី Ganges for Kumbh Mela ដែលជឿថា អាចលាងបាបបាន ហើយជាការជួបជុំសាសនាដ៏ធំមួយក្នុងពិភពលោក។

ក្នុងចំណោមអ្នកចុះងូតទឹកលាងបាប ក៏មានអតីតស្តេចនេប៉ាល់ Gyanendra Shah និងម្ចាស់ក្សត្រិយ៍ Komal Shah ដែលបានឆ្លងកូវីដ-១៩ដែរ។

ប្រព័ន្ធសុខាភិបាលត្រៀមប្រយុទ្ធ

នេប៉ាល់ជាប្រទេសក្រីក្រមួយក្នុងពិភពលោក ហើយប្រព័ន្ធសុខាភិបាលក៏ទន់ជ្រាយ។ យោងតាមផែនការទប់ស្កាត់កូវីដ-១៩របស់រដ្ឋាភិបាលកាលពីឧសភា ឆ្នាំមុន ប្រទេសនេះមានគ្រែសង្គ្រោះបន្ទាន់ចំនួន ១៥៩៥ និងមានបំពងអ៊ុកស៊ីសែតតែ៤៨០ប៉ុណ្ណោះសម្រាប់ប្រជាជនរបស់ខ្លួនប្រហែល៣០លាននាក់។

ប្រព័ន្ធសុខាភិបាលក៏ខ្វះវេជ្ជបណ្ឌិតថែមទៀតដែលគ្រូពេទ្យ ០.៧នាក់ក្នុងចំណោមមនុស្ស១០ម៉ឺននាក់។ នេះបើយោងតតាមទិន្នន័យធនាគារពិភពលោក ដែលតិចជាឥណ្ឌាមាន ០.៩នាក់។ បុគ្គលិកពេទ្យដល់ថ្ងៃឈប់សម្រាក ត្រូវហៅឲ្យមកជួយព្យាបាលវិញដោយគ្មានថ្ងៃសម្រាក សូម្បីតែបុគ្គលិកពេទ្យចូលនិវត្តរ៍ក៏ហៅឲ្យមកជួយដែរ។

កាលពីថ្ងៃសៅរ៍ កន្លងទៅមន្ទីរពេទ្យខ្វះគ្រែនៅក្នុង២២ស្រុកក្នុងចំណោម៧៧ស្រុករបស់ប្រទេសនេះ។

តាម​ស្ថិតិ​ជា​សកល​បង្ហាញ​ថា រហូត​ដល់​ពេល​នេះ​ ប្រទេស​នេប៉ាល់​មាន​ករណី​ឆ្លង​សរុប​​ជាង ៣៦៨​ពាន់​នាក់ និង​ស្លាប់​ជាង​៣​ពាន់​នាក់៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម