កូវីដ-១៩
កូវីដផ្ទុះឡើងជាថ្មីនៅវៀតណាម ២៤ម៉ោងចុងក្រោយ រកឃើញការឆ្លងក្នុងសហគមន៍ជាង ១០០ករណី
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសពីការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន១១៥ករណី នារយៈពេល២៤ម៉ោងចុងក្រោយ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងរបាយការណ៍មួយថា ការឆ្លងជាសហគមន៍ចំនួន៣៣ករណី ត្រូវបានកត់ត្រានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយក្នុងនោះមាន២២ករណីនៅទីក្រុង Da Nang។ ការឆ្លងក្នុងសហគមន៍ចំនួន ៨២ករណីទៀត ត្រូវបានកត់ត្រាកាលពីថ្ងៃពុធ។

ប្រទេសវៀតណាម បានបញ្ជាក់ពីការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ចំនួន ៦៤៤ករណីនៅខេត្តនិងក្រុងចំនួន២៦ ចាប់តាំងពីរលកទី៤បានផ្ទុះឡើងកាលពីថ្ងៃទី២៧ខែមេសា។
ទីក្រុង ហាណូយ កំពុងនាំមុខគេដោយមាន ១៦៦ករណី បន្ទាប់មកគឺ Bac Ninh មាន១២៧ករណី, Da Nang ១០២ករណី, Bac Giang ៨៣ករណី និង Vinh Phuc ៧៥ករណី។

ចំណែកឯទីក្រុងហូជីមិញ បានកត់ត្រាការឆ្លងត្រឹមតែមួយករណីគត់ នៅក្នុងរលកនេះ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រទេសវៀតណាម បានកត់ត្រាការឆ្លងកូវីដសរុប ៣,៦៥៨ករណី ជាសះស្បើយ២,៦៣៦នាក់និងស្លាប់ ៣៥នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ VN Explorer
ចុចអាន៖ កូវីដ – ១៩ វាយ លុក ពន្ធនាគារ ថៃ ២ កន្លែង ឆ្លង ជិត ៣ ពាន់ នាក់
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


