កូវីដ-១៩
ខេត្តកំពង់ស្ពឺបន្តរកឃើញអ្នកឆ្លងកូវីដថ្មី៣៨នាក់បន្ថែមទៀត ភាគច្រើនជាកម្មកររោងចក្រ
រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣៨នាក់បន្ថែមទៀត នៅថ្ងៃទី១៧ ខែឧសភានេះ ដែលធ្វើឲ្យចំនួនអ្នកជំងឺកើនឡើងដល់ទៅ២៨៣នាក់។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺបានឲ្យដឹងនៅថ្ងៃទី១៧ ខែឧសភានេះថា ក្នុងចំណោមអ្នករកឃើញថ្មីចំនួន៣៨នាក់នេះ ក្នុងនោះមាន៣២នាក់បម្រើការងារនៅរោងចក្រ វ៉ាសាន់រោងដំណាប់ស្វាយ១នាក់ រោងចក្រហ៊ីរ៉ូតា១នាក់ មន្ត្រីស្រុកប្រតិបត្តិគងពិសី ជាអ្នកដឹកអ្នកជំងឺទៅភ្នំពេញ១នាក់ និងកសិករចំនួន៣នាក់។

នៅថ្ងៃទី១៧ ខែឧសភានេះដែរ មានអ្នកជំងឺចំនួន៨នាក់ បានជាសះស្បើយផងដែរ ដែលធ្វើឲ្យចំនួនអ្នកជាកើនឡើងដល់ចំនួន៣៦នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន២៤៧នាក់ និងស្លាប់ចំនួន៧នាក់ផងដែរ។
រដ្ឋបាលខេត្តបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយ បុគ្គលខាងលើ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងទាក់ទងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីយកសំណាក់ នៅមន្ទីរពេទ្យបង្អែក។
ដោយសារស្ថានភាពជំងឺកូវីដចេះតែបន្តកើនឡើងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺបានសម្រេចយកអនុវិទ្យាល័យ ឡុងស៊ាង មួយកន្លែងទៀត ដែលមានទីតាំងស្ថិតនៅស្រុកភ្នំស្រួច ដែលអាចដាក់គ្រែបាន៣០០គ្រែ ធ្វើជាមណ្ឌលសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ខណៈមណ្ឌលព្យាបាលចំនួន៦កន្លែងបានដាក់អ្នកជំងឺជិតពេញអស់ហើយ។
បើតាមគម្រោងមណ្ឌលព្យាបាលអនុវិទ្យាល័យ ឡុងស៊ាង នេះ គ្រោងនឹងរៀបចំឲ្យរួចរាល់នៅក្នុងរយៈពេល២ថ្ងៃខាងមុខនេះ៕
អត្ថបទ ៖ សំអឿន




-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


