Connect with us

កូវីដ-១៩

វិធី​ងាយ​ៗ បង្កើត​ខ្យល់​អុកស៊ីសែន​បរិសុទ្ធ​ដោយ​ធម្មជាតិ​នៅ​ក្នុង​ផ្ទះ នា​អំឡុង​កូវីដ

បានផុស

នៅ

មនុស្ស​គ្រប់គ្នា​មិន​បាន​ដឹង​ថា ខ្យល់​នៅ​ក្នុងផ្ទះ​​តាមពិត​ទៅ​គឺ​មាន​ខ្យល់​កខ្វក់​និង​ពុល​ច្រើន​ជាង ២ ទៅ ៥ ដង។ រាប់​ចាប់​ពី​ពូក​ដែល​យើង​គេង​ ខោអាវ​ក្នុង​ផ្ទះ​សុទ្ធ​តែអាច​ផ្ទុក​ជាតិ​គីមី​និង​ជាតិ​ពុល​ដែល​បង្ក​គ្រោះថ្នាក់។ លោក​វេជ្ជបណ្ឌិត Manoj K. Ahuja នៃ​មន្ទីរពេទ្យ Healing Touch មានប្រសាសន៍ថា“ ការ​ដកដង្ហើម​នៅ​ក្នុង​ឧស្ម័ន​ពុល ​អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​រមាស់ ​ក្អក ​រលាក​ក្នុង​ភ្នែក​ ក៏​ដូចជា​ជំងឺ​ហឺត​។​​​

ដូច្នេះហើយ ទើបយើងត្រូវអនុវត្តន៍វិធីខាងក្រោមនេះ ដើម្បីទទួលបានខ្យល់បរិសុទ្ធចូលក្នុងផ្ទះ។

១ បង្កើន​ខ្យល់​ចេញ​ចូល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្ទះ​ដែល​មាន​ខ្យល់​ចេញ​ចូល​ជួយ​កាត់​បន្ថយ​កម្រិត​សំណើម​ ដែល​ជា​បញ្ហា​ធំ​មួយ​សម្រាប់​គុណភាព​ខ្យល់​ក្នុង​ផ្ទះ។ ប៉ុន្តែ​​មិនបាច់​បើក​បង្អួច​ឲ្យ​ខ្យល់​ពុល​​ខាងក្រៅ​ចូល​​កន្លែង​រស់នៅ​​ឡើយ។ ផ្ទុយទៅវិញ​អាច​ដំឡើង​បំពង់​ខ្យល់ ​ដើម្បី​បន្សុទ្ធ​និង​វដ្ដ​ខ្យល់​ដែល​មនុស្ស​ក្នុង​ផ្ទះ​អាច​ដកដង្ហើម​បាន។ ជម្រើស​ដ៏​ល្អ​មួយ​ទៀត​គឺ​ត្រូវ​ប្រើ​កង្ហារ​​ដើម្បី​​ឲ្យ​ផ្ទះបាយ​មាន​ខ្យល់​ចេញ​ចូល។ ​អ្នក​វិទ្យាសាស្ត្រ​បាន​វាស់​ស្ទង់​គុណភាព​ខ្យល់​ក្នុង​ផ្ទះ​រក​ឃើញ​ថា ​ការ​ចម្អិន​អាហារ​តែ​មួយ​មុខ​លើ​ចង្ក្រាន​ហ្គាស​អាច​បង្កើត​កម្រិត​អាសូត​ឌីអុកស៊ីត​នៃ EPA ។

២ ដុត​ទៀន​​ឃ្មុំ

ជៀសវាង​ទៀន​ប្រេង paraffin ដែល​អាច​​​បញ្ចេញ​ជាតិ benzeneនិង​ទឹក​អាស៊ីដ​បង្ក​គ្រោះថ្នាក់។ ជា​ការ​ល្អ​សូម​ជ្រើសរើស​ទៀន​ឃ្មុំ​ដែល​ធ្វើ​ឲ្យ​ខ្យល់​និង​បន្សាប​សមាសធាតុ​ពុល ​រួម​ទាំង​សារធាតុ​កខ្វក់​ផ្សេងៗ ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​ខ្យល់​នៅ​ផ្ទះ​ ទៀន​ឃ្មុំ​ស្ទើរ​តែ​គ្មាន​ផ្សែង​ឬ​ក្លិន​ក្រអូប ហើយ​វា​មានប្រយោជន៍​សម្រាប់​អ្នក​ជំងឺ​ហឺត​និង​បំបាត់​អាឡ័កស៊ី​ទូទៅ​ដូចជា​ធូលី​និង​លំអង។

៣ ចង្កៀង​អំបិល

វេជ្ជបណ្ឌិត Manoj K. Ahuja និយាយ​ថា​ ចង្កៀង​អំបិល​ពណ៌​ផ្កាឈូក​គឺ​ជា​ម៉ាស៊ីន​បន្សុទ្ធ​ខ្យល់​អ៊ីយ៉ុង​ធម្មជាតិ​ ដែល​ទាញ​ជាតិ​ពុល​ពី​បរិស្ថាន​និង​បន្សាប​ខ្យល់ពុល។ ផលិតផល​គ្រីស្តាល់​អំបិល​មាន​ទំនោរ​កាត់បន្ថយ​ការ​រលាក ​ភ្នាក់ងារ​បង្ក​រោគ​និង​អាឡ័កស៊ី​ ដោយ​ទាញ​ចំហាយទឹក​ចេញ​ពី​ខ្យល់​ ដោយ​គ្រាន់​តែ​បន្ថែម​ចង្កៀង​នៅ​បន្ទប់​ឬ​នៅ​ក្បែរ​តុ​នៅ​ឯ​ការិយាល័យ។

៤ ធ្យូង​កាបូន

​ធ្យូង​ដែល​ធ្វើ​ឲ្យ​សកម្ម​ត្រូវ​បាន​គេ​ហៅ​ថា​កាបូន​សកម្ម​ផង​ដែរ វា​គ្មាន​ក្លិននិង​ស្រូប​បាន​ខ្ពស់​ ហើយ​អាច​ធ្វើការ​អស្ចារ្យ​ជាមួយ​នឹង​ការ​លុប​បំបាត់​ជាតិពុល​ពី​លើ​អាកាស។

៥ ដាំ​រុក្ខជាតិ​ជុំវិញ​ផ្ទះ

វិធី​នេះ​អាច​ប្រើ​បាន​ទាំង​រុក្ខជាតិ​ធំ​តូច​និង​ដើម្បី​លំអ​គេហដ្ឋាន​ផង​ដែរ។ រុក្ខជាតិ​គ្រប់​ប្រភេទ​សុទ្ធ​តែ​អាច​ស្រូប​យក​ឧស្ម័ន​កាបូនិក​និង​បញ្ចេញ​អុកស៊ីសែន​ឲ្យ​មនុស្ស។

៦ ប្រេង​សំខាន់ៗ

ការ​សិក្សា​ពី​សាកល​វិទ្យាល័យ Weber State បង្ហាញ​ថា​ប្រេង Thieves មាន​អត្រា​សម្លាប់ ៩៩,៩៦% ប្រឆាំង​នឹង​បាក់តេរី​ដែល​បណ្ដាល​មក​ពី​ខ្យល់។ វា​គឺ​ជា​ការ​លាយ​បញ្ចូល​គ្នា​រវាង ​​​pine needle, cinnamon ខ្ញី​ ក្រូចឆ្មារ​ និង​ក្រូចថ្លុង​ដែល​ជួយ​រក្សា​គេហដ្ឋាន​ពី​មេរោគ​និង​បន្សុទ្ធ​ខ្យល់​បាន​ល្អ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖food.ndtv

ចុចអាន ៖ក្រុម​​អាហារ​ទទួលទាន​ច្រើន​កាលណា​​ អាច​ធ្វើ​ឲ្យ​រាងកាយ​ប្រែជា​មិន​ស្រួល​ខ្លួន​

ចុចអាន​៖ទម្លាប់​សាមញ្ញ​ៗ​មែន​ពិត តែ​ដូច​នាំ​ជំងឺ​ចូល​ក្នុង​ខ្លួន​ទាំង​មិន​ដឹង អំឡុង​កូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម