Connect with us

កូវីដ-១៩

ព្រះអង្គម្ចាស់ William ទើបទទួលការចាក់វ៉ាក់សាំងកូវីដដូសដំបូង ក្រោយអង់គ្លេសបន្ថែមក្រុមមនុស្សអាយុ ៣០ ឆ្នាំ

បានផុស

នៅ

ព្រះអង្គម្ចាស់ William របស់ចក្រភពអង់គ្លេស ដែលឆ្លងជំងឺកូវីដ ១៩ កាលពីឆ្នាំមុន បានអះអាងនៅថ្ងៃព្រហស្បតិ៍នេះថា ព្រះអង្គបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរួចរាល់ហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះអង្គម្ចាស់ William ព្រះជន្ម ៣៨ ព្រះវស្សា ដែលជា ព្រះរាជនត្តា (ចៅប្រុស) របស់ម្ចាស់ក្សត្រី Elizabeth បានបង្ហាញនៅលើបណ្តាញសង្គម Twitter ថា ព្រះអង្គបានទទួលការចាក់វ៉ាក់សាំង កាលពីដើមសប្តាហ៍នេះ នៅឯសារមន្ទីរ Science Museum នៃទីក្រុងឡុងដ៍ ។

ព្រះអង្គម្ចាស់ William បានទទួលការចាក់វ៉ាក់សាំង បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងចក្រភពអង់គ្លេស បានបន្ថែមដល់ប្រជាជនក្នុងវ័យ ៣០ ឆ្នាំ កាលពីសប្តាហ៍មុន ។

ព្រះអង្គមានព្រះបន្ទូលថា “ខ្ញុំបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសដំបូងរួចរាល់ហើយ ។ អរគុណចំពោះអ្នកទាំងអស់គ្នា ដែលធ្វើការរៀបចំការចាក់វ៉ាក់សាំង សូមអរគុណចំពោះអ្វីគ្រប់យ៉ាង ដែលអ្នកបានធ្វើ ហើយសូមបន្តធ្វើវាទៀត” ។

គិតត្រឹមពេលនេះ ចក្រភពអង់គ្លេសបានចាក់វ៉ាក់សាំងដូសដំបូង ដល់មនុស្សជិត ៣៧ លាននាក់ហើយ ហើយជាប្រទេសបង្កើនល្បឿនយុទ្ធនាការចាក់វ៉ាក់សាំងលឿនជាងគេបំផុតនៅលើពិភពលោក ដោយអ្នកទាំងនោះ ភាគច្រើនមានអាយុលើសពី ៣៤ ឆ្នាំឡើងទៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Star

ចុចអាន ៖ ព្រះអង្គម្ចាស់ William ឆ្លងកូវីដក្នុងខែមេសាតែលាក់ព័ត៌មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម