ព័ត៌មានជាតិ
កម្មករ និងសហជីពនៅកម្ពុជា ប្រកាសគាំទ្រពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្រ្តីលើការប្តឹងទៅកាន់តុលាការអន្តរជាតិជុំវិញបញ្ហាព្រំដែនជាមួយថៃដើម្បីជម្រះឱ្យដាច់ស្រេច
កម្មករនិយោជិត និងសហជីពធំៗនៅកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងលើកយកបញ្ហាព្រំដែននៅតំបន់មុំ៣ ប្រសាទតាមាន់តូច ប្រសាទតាមាន់ធំ ប្រសាទតាក្របីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីជម្រះឱ្យដាច់ស្រេចជាមួយភាគីថៃ។

ក្រោយការប្រកាសរបស់នាយកដ្ឋមន្ត្រីភ្លាម អ្នកស្រី សៀវ គន្ធា ជាកម្មការិនីរោងចក្រនៅរាជធានីភ្នំពេញ បានពេញចិត្តចំពោះជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានាពេលដែលបង្ហាញជំហរដ៏ម៉ឺងម៉ាត់ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ។
អ្នកស្រីបានបញ្ជាក់ថា «ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ»។

ជាមួយគ្នានេះ លោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដោយលោកបានចាត់ទុកថា នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយនៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។
លោកបានបញ្ជាក់ថា «ក្នុងនាមថ្នាក់ដឹកនាំសហជីព ខ្ញុំសូមប្រកាសគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង»។

បន្ថែមពីនេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)បានប្រកាសគាំទ្រយ៉ាងពេញទំហឹងដាក់ពាក្យបណ្តឹងជុំវិញព្រំដែនខ្មែរក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ។
លោកបញ្ជាក់ថា «ខ្ញុំបាទសូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ដែលនឹងដាក់ពាក្យបណ្តឹងជុំវិញព្រំដែនខ្មែរក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងមុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ។ ចំណាច់ការរបស់សម្តេចបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតីជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ»។
ការចេញសារគាំទ្ររបស់កម្មករ និងសហជីពនៅកម្ពុជានាពេលនេះ គឺធ្វើឡើងបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងពីជំហរដ៏ម៉ឺងម៉ាត់ក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ដែលបានធ្វើនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ក្រោមអធិបតីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


