កូវីដ-១៩
រដ្ឋមួយនៅឥណ្ឌាប្រកាសអាសន្នធំ ពីជំងឺផ្សិតខ្មៅ ជារោគរាតត្បាតដ៏គួរឲ្យព្រួយបារម្ភ និងកុំធ្វេសប្រហែសត្រូវព្យាបាលភ្លាមៗ
នាយកដ្ឋានសុខាភិបាលនិងសុខុមាលភាពឥណ្ឌាបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា រដ្ឋាភិបាល Odisha បានប្រកាសអាសន្នពីជំងឺមួយប្រភេទដែលមានឈ្មោះថា mucormycosis បង្កឡើងពីផ្សិតខ្មៅដ៏កម្រ ហើយច្រើនតែកើតឡើងចំពោះអ្នកជំងឺដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ដោយសារតែការឆ្លងរោគផ្សេងទៀត និងជាជំងឺដែលអាចសម្គាល់បាន ក្រោមច្បាប់ស្ដីពីជំងឺរាតត្បាតឆ្នាំ ១៨៩៧ តែមិនគួរធ្វេសប្រហែស។

កាលពីថ្ងៃទី ១០ ឧសភា រដ្ឋាភិបាល Odisha បានប្រកាសអាសន្នថា ករណីទី ១ នៃជំងឺចម្លែក mucormycosis ជាទូទៅគេហៅថា ” ជំងឺផ្សិតខ្មៅ ” ត្រូវបានគេរកឃើញនៅក្នុងរដ្ឋ ហើយកំពុងរាលដាលលើអ្នកជាសះស្បើយពីកូវីដ និងបន្តឆ្លងរាតត្បាតយ៉ាងធ្ងន់ធ្ងរ ។

ប្រការនេះបានធ្វើឲ្យគណៈកម្មាធិការក្រុមការងារថ្នាក់រដ្ឋមួយ ត្រូវបានបង្កើតជាបន្ទាន់សម្រាប់ការរកឃើញនិងការគ្រប់គ្រងករណីកើនឡើងឲ្យបានកាន់តែឆាប់ជាងនេះ។ ក្រុមប្រឹក្សាភិបាលក៏បានស្នើឲ្យមានពិធីសារ សម្រាប់ការកំណត់អត្តសញ្ញាណ ការព្យាបាលនិងតាមដានសកម្មភាពនៃជំងឺរាតត្បាតនេះឲ្យមែនទែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ndtv
ចុចអាន៖កាន់តែបារម្ភ! ជំងឺផ្សិតខ្មៅ សម្លាប់មនុស្សច្រើនឡើងៗនៅ ឥណ្ឌា
ចុចអាន៖អាសន្នធំ! ជំងឺផ្សិតខ្មៅឆ្លងកាន់តែខ្លាំង ឥណ្ឌាទប់លែងជាប់ព្រោះអស់ថ្នាំព្យាបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


