Connect with us

កូវីដ-១៩

ថៃ រកឃើញអ្នកឆ្លងកូវីដថ្មី ៣,៤៨១ករណី និងស្លាប់បន្ថែម ៣២នាក់ទៀត

បានផុស

នៅ

នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលថៃ បានរាយការណ៍អំពីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន៣២នាក់ទៀត ដោយធ្វើឲ្យចំនួនសរុបកើនដល់៧៣៥នាក់។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថៃ ក៏បានប្រកាសពីការរកឃើញអ្នកឆ្លងថ្មីចំនួន៣,៤៨១ករណីផងដែរ ដោយនាំឲ្យករណីសរុបកើនដល់១២៣,០៦៦ករណី។

ក្នុងចំណោមករណីសរុបដែលត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយ មាន២,៥៣០ករណីគឺជាប្រជាជនទូទៅ និង៩៥១ករណីទៀតគឺជាការឆ្លងនៅក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះ អ្នកជំងឺចំនួន ២,៨៦៨នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ។

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ថៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដល់ព្រះសង្ឃ ស្រួលបិណ្ឌបាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម