កូវីដ-១៩
ប្រជាពលរដ្ឋស៊ូឈរតម្រង់ជួរចាំចាក់ថ្នាំព្រោះខ្លាច ឆ្លងជំងឺកូវីដ១៩
ភ្នំពេញ ៖ ឃើញបងប្អូនប្រជាពលរដ្ឋពិសេសប្អូនៗកម្មករ កម្មការិនីរាប់ពាន់នាក់នាំគ្នាឈរតម្រង់ជួររង់ចាំចូលចាក់ថ្នាំវ៉ាក់សាំង ព្រោះពួកគាត់ភ័យខ្លាចឆ្លងជំងឺកូវីដ១៩ខ្លាំងណាស់។

យោងតាមសេចក្តីរាយការណ៍ពីលោកស្រី ជា ដាណា សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី១បានប្រាប់កម្ពុជាថ្មីនារសៀលថ្ងៃទី២២ ខែឧសភានេះថា ចាប់តាំងពីក្រុមគ្រូពេទ្យកងទ័ពមកទទួលភារកិច្ចចាក់ថ្នាំវ៉ាក់សាំងជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមមកគឺមានបងប្អូនប្រជាពលរដ្ឋមកចាក់ថ្នាំវ៉ាក់សាំងយ៉ាងគគ្រឹកគគ្រេង សូម្បីតែមេឃធ្លាក់ភ្លៀងក៏បងប្អូនប្រជាពលរដ្ឋសុខចិត្តឈរហាលភ្លៀងក៏មានដែរ។

លោកស្រីបន្តថា ចំពោះការចាក់វ៉ាក់សាំងនេះគឺត្រូវបានបងប្អូនប្រជាពលរដ្ឋលោកមានការកោតសរសើរដល់ក្រុមការងារនិងគ្រូពេទ្យមកពីអង្គភាពកងទ័ព ព្រោះក្រុមគ្រូពេទ្យលោកមានចរិតស្លូតបូតមិនប្រើសំដីគំរោះគំរើយឡើយបើទោះជាឈររង់ចាំសឹងពេញមួយថ្ងៃក៏មិនត្អូញត្អែរដែរធ្វើយ៉ាងណាឲ្យតែបានចាក់ថ្នាំព្រោះអាចការពារអាយុជីវិតដល់ពួកគាត់។

លោកស្រី ជា ដាណា បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋក្នុងសង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យរាជធានីភ្នំពេញនេះក្នុងមួយថ្ងៃស្មើនិង១១២០នាក់ ក្នុងនោះក៏មានជនបរទេសមិនក្រោមពី២០នាក់រាល់ថ្ងៃ។ ហើយការចាក់ដូសទី១និងបន្តចាក់បន្តមួយសប្តាហ៍ទៀតខណះដូសទី២កំពុងដំណើរការចាក់រាល់ថ្ងៃនេះ៕
ដោយ ៖ នរា






-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


