កូវីដ-១៩
មិនទាន់ចប់ទេ ក្រោយប្រមូលផ្ដុំអបអរ បទឈប់បាញ់ ប្រជាតំបន់ហ្គាហ្សា កំពុងភ័យខ្លាចបញ្ហាមួយទៀត
បន្ទាប់ពីមានបទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ក្នុងនោះក៏នៅមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ជំងឺកូវីដ ១៩ នឹងរីករាលដាលពេញតំបន់ហ្គាហ្សា ។ ហេតុផលមួយ ក្នុងចំណោមហេតុផលទាំងនោះ ដែលបានលើកឡើង គឺយុទ្ធនាការចាក់វ៉ាក់សាំង មានភាពយឺតយ៉ាវ ក៏ដូចជាការប្រមូលផ្ដុំគ្នា ដើម្បីអបអរបទឈប់បាញ់គ្នាជាដើម ។

គ្លីនិកមួយនៅភាគខាងជើងតំបន់ហ្គាហ្សា គឺជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំងតែមួយគត់ សម្រាប់តំបន់នេះ ។ ប៉ុន្តែគ្លីនិកនេះបានផ្អាកប្រតិបត្តិការ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ។ យ៉ាងហោចណាស់វ៉ាក់សាំងចំនួន ៤០០ ដូស ត្រូវបានគេបំផ្លាញចោល ក្នុងការវាយប្រហារនោះ ។

ការវាយប្រហារតាមអាកាស បានបំផ្លាញប្រព័ន្ធថែទាំវេជ្ជសាស្រ្ត របស់តំបន់ហ្គាហ្សាពីអន់ទៅអាក្រក់ ។ អាជ្ញាធរសុខាភិបាល នៅតំបន់ហ្គាហ្សានិយាយថា គ្រូពេទ្យ ២ នាក់ត្រូវបានសម្លាប់ ខណៈស្ថាប័នវេជ្ជសាស្រ្តធំៗរបស់តំបន់ហ្គាហ្សា បានផ្អាកសេវាកម្មទាំងអស់ នៅពេលអគារក្បែរនោះត្រូវបានទម្លាប់គ្រាប់បែកបំផ្ទុះ ។

មន្ត្រីអាជ្ញាធរសុខាភិបាល លោក Medhat Abbas និយាយថា “ការខូចខាតស្ថាប័នវេជ្ជសាស្ត្រ កំពុងរារាំងកិច្ចប្រឹងប្រែង ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩” ។ លោកបានបន្ថែមថា “ស្ថាប័នវេជ្ជសាស្ត្រ ២ ផ្សេងទៀតត្រូវបានបំផ្លាញទាំងស្រុង” ។
ស្របពេលជាមួយគ្នានេះ ជនស៊ីវិលជាច្រើនបានបាត់បង់ផ្ទះសម្បែង ក្នុងអំឡុងពេលនៃការប្រយុទ្ធគ្នារយៈពេល ១១ ថ្ងៃ ហើយឥឡូវនេះក៏មានការព្រួយបារម្ភផងដែរថា ជំងឺកូវីដ ១៩ នេះអាចឆ្លងរាលដាល នៅក្នុងជម្រកសម្រាប់ប្រជាជន ដែលផ្លាស់ទីលំនៅ ។

ក្នុងពេលតែមួយនោះ មានជនភៀសខ្លួនដល់ទៅ ៧ ម៉ឺននាក់ កំពុងជ្រកកោននៅតាមសាលាសាលារៀន ដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិ ។ ចំណែកមនុស្សចំនួន ៥០ នាក់ត្រូវបានគេរាយការណ៍ថា កំពុងរស់នៅក្នុងថ្នាក់រៀននីមួយៗ ដោយមិនមានម៉ាសគ្រប់គ្រាន់ សម្រាប់មនុស្សគ្រប់គ្នាឡើយ ។
បន្ថែមពីនេះ ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន កំពុងធ្វើការដើម្បីការពារជនភៀសខ្លួនពីជំងឺកូវីដ ១៩ ផងដែរ ជាពិសេសកុមារ ដែលរងគ្រោះខ្លាំងដោយជម្លោះនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មិនខ្វល់រឿង បទឈប់បាញ់ ចូលជាធរមាន កងកម្លាំងអ៊ីស្រាអែល និង ប៉ាឡេស្ទីន បន្តប៉ះទង្គិចគ្នាជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៩ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


