Connect with us

កូវីដ-១៩

រដ្ឋបាល​ខេត្ត​ព្រៃវែង​ បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូវីដ១៩ ២២នាក់ នាថ្ងៃទី២៥នេះ

បានផុស

នៅ

ព្រៃវែង ៖ រដ្ឋបាលខេត្ត​ព្រៃវែង បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅមាន​ជា​បន្ត​ចំនួន ២២​នាក់ ដែល​ទើប​រក​ឃើញ​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២១​នេះ តាមរយៈ​ការ​ធ្វើ​តេស្ត​រហ័ស (Rapid Test) នៅ​មូលដ្ឋាន​ក្នុងស្រុក​ចំនួន​៦ រួមមាន​: ស្រុក​ព្រះស្តេច ចំនួន​៧​នាក់ ស្រុក​ពារាំង ចំនួន​៨​នាក់ ស្រុក​ពាម​ជរ ចំនួន​២​នាក់ ស្រុក​សុ​ី​ធរ​កណ្តាល ចំនួន​៣​នាក់ ស្រុក​បាភ្នំ ចំនួន​១​នាក់ និង​ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន​ម្នាក់​។

បច្ចុប្បន្ន អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២២​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ក្រុង​/​ស្រុក​ក្នុង​ទឹកដី​ខេត្តព្រៃវែង​។ រីឯ ប្រវត្តិ​ធ្វើដំណើរ និង​អត្តសញ្ញាណ​របស់​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​២២​នាក់ ត្រូវបាន​បង្ហាញ​នៅលើ​រូបថត​របស់​ពួកគាត់​។

តាមរយៈ​សេចក្ដីជូនដំណឹង​នេះ រដ្ឋបាល​ខេត្ត សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​បាន​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩​នេះ ប្រញាប់​រួសរាន់​ទៅ​ផ្ដល់​វត្ថុ​សំណាក​នៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ ក្នុង​នោះ​បើ​មាន​អាកា​រៈ​ប្លែក​គួរអោយ​សង្ស័យ​សូម​រាយការណ៍​មក​អាជ្ញាធរ​ជាបន្ទាន់ (៣​ការពារ ៣​កុំ​)៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម