កូវីដ-១៩
គ្រូពេទ្យចុះមកដឹកយាយនិងចៅទៅព្យាបាលជំងឺ បន្ទាប់ពីមានអាការឡើងកម្ដៅធ្ងន់ធ្ងរ
ប្រជាពលរដ្ឋរស់នៅក្រុមទី៤ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានក្តីរន្ធត់បន្ទាប់ពីឃើញក្រុមគ្រូពេទ្យមកដឹកយាយនឹងចៅយកទៅព្យាបាលជំងឺកូវីដ១៩ដោយអាការធ្ងន់ធ្ងរពេក។

លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថាកាលពីវេលាម៉ោង១៨និង១០នាទីព្រលប់ថ្ងៃទី៣០ខែឧសភានេះ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមកដឹកយាយនិងចៅប្រុសយកទៅព្យាបាលជំងឺកូវីដ១៩ដោយសារតែលោកយាយមានអាការក្តៅខ្លាំងហើយថែមទាំងចុកចាប់សាច់ដុំ។ដោយឡែកចៅប្រុសមានអាការៈរាគក្អួតខ្លាំង។

លោកចៅរងបន្តថាលោកយាយដែលមានជំងឺឈ្មោះ មាស សុផារី អាយុ៦២ឆ្នាំ រស់នៅបន្ទប់ជួលលេខ៨ ក្រុម៤ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយឡែកចៅប្រុសអាយុ៣ឆ្នាំ ឈ្មោះបញ្ញា រស់នៅជាមួយលោកយាយ ខណៈសមាជិក៣នាក់ក្នុងគ្រួសារនេះត្រូវបានយកទៅព្យាបាលកាលពីថ្ងៃទី២៧ខែឧសភាកន្លងទៅ។
លោកសេង វ៉ាន់ថា បានបញ្ជាក់ថា មកដល់ថ្ងៃនេះនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២នៅបន្តមានអ្នកឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់បើទោះជាប្រែក្លាយពីតំបន់មកជាតប់លឿងក៏ដោយ។ដូច្នេះសំណូមពររបស់អាជ្ញាធរគឺសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវគោរពនិងអនុវត្តន៍ឲ្យបាននូវ៣កុំ៣ការពារ កុំធ្វែសប្រហែសឲ្យសោះ៕ អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


