កូវីដ-១៩
អាជ្ញាធរខណ្ឌមានជ័យផ្អាករោងចក្រ២ទីតាំង ដោយសារកម្មករវិជ្ជមានកូវីដ-១៩
ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្សព្វផ្សាយ និងធ្វើកិច្ចសន្យាផ្អាកដំណើរការការងាររោងចក្រចំនួន រយៈពេល២ថ្ងៃ នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ក្រោយពីបានពិនិត្យរួច លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ និង មន្រ្តីតំណាងក្រសួងការងារ បានពិនិត្យឃើញថា ទី១ រោងចក្រ ហុង ចេង មានទីតាំងផ្ទះលេខ៥៧៩ ផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មានកម្មករកម្មការិនី សរុប ២០៥នាក់ ក្នុងនោះមានស្រី១៥០នាក់ បរទេស០៤នាក់ ស្រី០២នាក់ ត្រូវបានរកឃើញអ្នកវិជ្ជមានថ្មីកូវីដ-១៩ ចំនួន០៥នាក់ សរុបទាំងអស់៨នាក់។ ទី២ រោងចក្រ យិន ចៀន ស្ថិតនៅផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ មានកម្មករកម្មការិនី សរុប ២៨នាក់ ស្រី២៣នាក់ ស្ត្រីបរទេស០១នាក់ បានរកឃើញអ្នកវិជ្ជមានថ្មីមេរោគកូវីដ-១៩ ចំនួន០២នាក់ សរុបវិជ្ជមានទាំងអស់៣នាក់។

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានណែនាំទៅដល់ថៅកែរោងចក្រ និងប្រធានរដ្ឋបាលរោងចក្រទាំង ២ទីតាំងនេះ ត្រូវជំរុញកម្មករកម្មការិនីទាំងអស់ដែលពាក់ព័ន្ធអ្នកវិជ្ជមានមេរោគកូវីដ-១៩ ទៅយកសំណាកឱ្យបានគ្រប់ៗគ្នា និងអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាប់ខ្ជួន។
ក្រុមការងារចម្រុះសម្រេចផ្អាកដំណើរការការងាររោងចក្រ ទាំង០២ទីតាំង រយៈពេល ២ថ្ងៃ គឺគិតត្រឹម ថ្ងៃទី០១ ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ជាបណ្តោះអាសន្នសិន។

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានគូសបញ្ជាក់ដែរថា ក្រោយផ្អាករយៈពេល២ថ្ងៃ រោងចក្រត្រូវរងចាំក្រុមការងារបច្ចេកទេសចម្រុះចុះមកពិនិត្យ វាយតម្លៃ ពីហានីភ័យជាក់ស្តែងនៅក្នុងរោងចក្រផ្ទាល់ ទើបអនុញ្ញាតឱ្យដំណើរការការធម្មតាវិញ៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស