កូវីដ-១៩
ទណ្ឌិតជាប់ពន្ធនាគារខេត្តកំពង់ស្ពឺម្នាក់ ស្លាប់ដោយសារជំងឺកូវីដ១៩
អ្នកជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ ឈ្មោះ ឡាំ សុខា អាយុ៦៦ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី ៣១ ខែឧសភា។ ស្ត្រីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ១៩ នៅថ្ងៃទី២៩ ខែឧសភា ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩ រួមផ្សំនឹងជំងឺប្រចាំកាយច្រើនមុខ។

លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់កម្ពុជាថ្មីថា នៅពន្ធនាគារខេត្តកំពង់ស្ពឺ មានអ្នកទោសឆ្លងជំងឺកូវីដ១៩ ជាង១០០នាក់ ហើយអាជ្ញាធរ និងក្រុមគ្រូពេទ្យ កំពុងតែយកចិត្តទុកដាក់ព្យាបាល និងរៀបចំដាក់ឱ្យនៅដាច់ដោយ ឡែកតាមបន្ទប់សម្រាប់អ្នកដែលឆ្លង និងតាមដានត្រួតពិនិត្យសុខភាពពួកគាត់ជាប្រចាំ ដោយឱ្យពួកគាត់ថែរក្សាអនាម័យ តាមវិធានសុខាភិបាល។
លោកអភិបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ដោយសារពន្ធនាគារ នៅខេត្តកំពង់ស្ពឺតូចចង្អៀត ហើយអ្នកជាប់ឃុំមានដល់ទៅជិត២ពាន់នាក់ (១៨០២) ដូច្នេះ យើងមិនមានផែនការ ជម្លៀសពួកគាត់យកទៅណានោះទេ ព្រោះអ្នកជាប់ពន្ធនាគារម្នាក់ត្រូវមានអនុរក្សយ៉ាងតិច ៣នាក់ ។
បើតាមលោក វី សំណាង ក្នុងកាលៈទេសៈនេះ អាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍ក្នុងពន្ធនាគារបាន ប៉ុន្តែ លោកថា ស្ត្រីដែលស្លាប់ ដោយសារគាត់មានជំងឺរាំរ៉ៃ ដូចជាតម្រងនោម ហើយមានជំងឺច្រើនមុខទៀត៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


