កូវីដ-១៩
ស្រ្តីអាយុ ៦២ ឆ្នាំបានស្លាប់ដោយកូវីដនៅស្រុកជើងព្រៃខេត្តកំពង់ចាម
រដ្ឋបាលខេត្តកំពង់ចាម បានរាយការណ៍ករណីស្លាប់ស្ត្រីជនជាតិខ្មែរអាយុ ៦២ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ ស្រ្តីរងគ្រោះមានឈ្មោះ ធៀម អ៊ុត អាយុ ៦២ឆ្នាំ ជាកសិកររស់នៅភូមិត្រពាំងស្នា ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
បើតាមប្រភពពីអាជ្ញាធរខេត្តកំពង់ចាម មុនចេញរោគសញ្ញាឆ្លងកូវីដ ១៩ ពីថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២១ ស្រ្តីរងគ្រោះបានទៅបុណ្យសង្ឃទាន និងបុណ្យសពម្ដាយនៅភូមិត្រពាំងស្នោរ ឃុំស្រម៉រ ស្រុកជើងព្រៃ និងមិនបានទៅទីកន្លែងណាផ្សេង។ លុះដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ស្ត្រីរូបនេះ ចាប់ផ្តើមចេញរោគសញ្ញាក្តៅខ្លួន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ក៏បានទៅផ្ទះលោកគ្រូពេទ្យ ព្រិល ភូមិសែនសុនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ។

នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ បានទៅសម្រាកនៅពេទ្យសម្រាកព្យាបាល អ៊ុន សែ នៅក្រុងកំពង់ចាម។ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ ធ្វើតេស្តរកមេរោគកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩។
ស្ត្រីរូបនេះ ត្រូវបានបញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារមានប្រវត្តិព្យាបាលជំងឺទឹកនោមផ្អែម និងលើសឈាមរ៉ាំរ៉ៃ។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើម តែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺបានស្លាប់បាត់បង់ជីវិតនៅ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០១:៥០នាទី។
ក្រុមគ្រួពេទ្យបានសន្និដ្ឋាន ស្ត្រីជនជាតិខ្មែរ ឈ្មោះ ធៀម អ៊ុត អាយុ ៦២ឆ្នាំ បានស្លាប់ បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺទឹកនោមផ្អែម និង លើសឈាមរ៉ាំរ៉ៃ៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


