កូវីដ-១៩
ខេត្តឧត្តរមានជ័យ បង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ ចំនួន ១៣ករណីទៀត ជាករណីនាំចូលពីប្រទេសថៃ
ឧត្តរមានជ័យ ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញមនុស្សចំនួន១៣ករណីថ្មីបន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលធ្វើដំណើរមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា ចូលតាមច្រកអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៩០ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន៨៨ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ២ករណី និងបានព្យាបាលជាសះស្បើយចំនួន ២៤ករណី នឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ចំនួន៦៦ករណីទៀត។

រដ្ឋបាលខេត្តបានប្រកាសព័ត៌មាន នៅក្នុងថ្ងៃនេះដែលក៏មានស្ត្រីពលករខ្មែរម្នាក់ស្លាប់ ឈ្មោះ ហឹម សុខឡា អាយុ២៨ឆ្នាំ មានទីលំនៅភូមិតាំជ្រៃ ឃុំកណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម បានវិលត្រឡប់មកពីប្រទេសថៃ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ តាមច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យនិងត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយពិនិត្យឃើញថា មានអាការៈក្តៅខ្លួន កន្ទួលក្រហមពេញខ្លួន ជាំលើស្បែក អស់កម្លាំង ក្អកនិងហត់។
តាមការបញ្ជាក់របស់បុរសជាប្តីបានឲ្យដឹងថា ហើយស្ត្រីពលករខាងលើធ្លាប់មានប្រតិកម្មថ្នាំ អាឡែកហ្សីនិងមានជំងឺមហារីកគ្រាប់ឈាម(ThaIassesmia)ធ្លាប់បានព្យាបាលនៅប្រទេសថៃ។ នៅវេលាម៉ោង២១និង០០នាទីយប់ អ្នកជំងឺមានសភាពធ្ងន់ធ្ងរខ្លាំង(ហត់ ក្អួតឈាម ហូរឈាមតាមអញ្ចាញធ្មេញ)ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះបន្ទាន់តាមលក្ខណបច្ចេកទេសយ៉ាងណាក៏ដោយ នៅតែជួយសង្គ្រោះមិនបាន ហើយអ្នកជំងឺបានស្លាប់នៅវេលាម៉ោង០០និង០៤យប់ឈានចូល ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះតែម្តង៕
ដោយ ៖ ចាន់ ធី



-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


