Connect with us

កូវីដ-១៩

អាជ្ញាធរ​សង្កាត់​ស្ទឹងមានជ័យ​២​ ចុះ​ពិនិត្យ​ទីតាំង​ដែល​អ្នកជំងឺ​កូ​វីដ​សុំ​ព្យាបាល​នៅផ្ទះ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ លោក​សេង វ៉ាន់​ថា ចៅ​រង​ទី​១​សង្កាត់​ស្ទឹងមានជ័យ​២​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា នៅ​រសៀល​ថ្ងៃទី​៧​ខែកក្កដា​នេះ​លោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង​ដែលមាន​អ្នក​មាន​វិជ្ជ​មាន​កូ​វីដ​១៩​ហើយ​សុំ​ព្យាបាល​នៅតាម​ផ្ទះ​ ដែល​មាន​សរុប​ចំនួន​១៣​ទីតាំង​ ក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​២​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ចៅ​រង​ទី​១​បន្ត​ថា ​ការសម្រេច​ឲ្យ​ព្យាបាល​នៅតាម​ផ្ទះ​នេះ​ក៏មាន​ការពិនិត្យ​និង​តាមដាន​សភាព​អ្នកជំងឺ​ពី​លោក​វេជ្ជ​ប​ណ្ឌិត គង់ កុល និង​វេជ្ជ​ប​ណ្ឌិ​ត ឡៅ តូច ផងដែរ​។

​ចំពោះ​ទីតាំង​ទាំង​១៣​នេះ​គឺ​ស្ថិតក្នុង​ភូមិ​ឬ​ស្សី​១ មាន​៣​ទីតាំង​។ ​ភូមិ​ភ្នា​ត​មាន​១​ទីតាំង​។​ភូមិ​ព្រែក​ទាល់​មាន​១​ទីតាំង​។​ភូមិ​ដំណាក់​ធំ​៤​មាន​៤​ទីតាំង​។​ភូមិ​ដំណាក់​ធំ​១​មាន​៣​ទីតាំង​និង​ភូមិ​៥ មាន​១​ទីតាំង​។

លោក សេង វ៉ាន់​ថា បានបញ្ជាក់​ទៀតថា ​ចំពោះ​អ្នក​ស្ម័គ្រ​ចិត្ត​ព្យាបាល​ដោយ​ខ្លួនឯង​តាម​ផ្ទះ​នេះ​គឺជា​អ្នកមាន​ផ្ទុក​វី​រូស​ស្រាល​ប៉ុណ្ណោះ​។​ ប៉ុន្តែ​បើសិនជា​ជំងឺ​ធ្ងន់ធ្ងរ​ក៏​មិន​អនុញ្ញាត​ឲ្យ​ព្យាបាល​នៅផ្ទះ​បាន​នោះ​ឡើយ​ព្រោះ​ខ្លាច​គ្រោះថ្នាក់​ដល់​ជីវិត​។ ចំណែក​លោក​វេជ្ជ​ប​ណ្ឌិត​ទាំង​ពីររូប​ខាងលើ​គឺជា​អ្នកតាមដាន​ស្ថានភាព​អ្នកជំងឺ​តាម​ផ្ទះ​ដោយ​ពុំ​រំលង​ឡើយ​៕​

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម