កូវីដ-១៩
បន្តចុះយកសំណាក ក្រុមកម្មកររោងចក្រ « ឌិនហាន » រកឃើញមានវិជ្ជមានកូវីដ ២នាក់
ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ TYDA សហការជាមួយអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ បានបន្តចុះយកសំណាក លើបងប្អូនកម្មករកម្មការនីរោងចក្រ « ឌិនហាន » ដែលមានទីតាំង ស្ថិតនៅផ្លូវ ឌូងងៀប ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង១៨ល្ងាចថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

ការចុះពិនិត្យសំណាកនេះ បានធ្វើលើក្រុមកម្មករ២៥នាក់ ហើយជាលទ្ធផល បានរកឃើញមានវិជ្ជមាន២នាក់។ ក្រោយការពិនិត្យឃើញហើយនោះ អ្នកទាំង២ ត្រូវដឹកតាមរថយន្តយកទៅធ្វើការព្យាបាល ។ ដោយឡែក ២៣នាក់ផ្សេងទៀតដែលបានឆ្លងកាត់ការតេស្តសំណាកនោះ ត្រូវបានក្រុមគ្រូពេទ្យ ណែនាំឲ្យធ្វើចត្តាឡីស័ក នៅគេហដ្ឋានរៀងៗខ្លួន ។

សូមបញ្ជាក់ថា រោងចក្រ « ឌិនហាន » ខាងលើ គឺកន្លងមកធ្លាប់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ជាច្រើនរយនាក់ ជាបន្តបន្ទាប់។ ហើយរោងចក្រនេះ គឺជារោងចក្រ ដែលមានការផ្ទុះកូវីដ១៩ ដំបូងគេបង្អស់ នៅក្នុងខណ្ឌមានជ័យ បើគិតចាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក៕
ដោយ ៖ លីហេង

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


