កូវីដ-១៩
កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩កើនឡើងដល់ជិត៨ម៉ឺននាក់ និងស្លាប់ជិត១,៥០០នាក់
ភ្នំពេញ៖ រហូតមកដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ កើនឡើងដល់ជិត៨ម៉ឺននាក់ និងស្លាប់ជិត១៥០០នាក់នៅទូទាំងប្រទេស។
ប្រទេសកម្ពុជាបានឆ្លងជំងឺកូវីដ-១៩ ជាលើកដំបូងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទៅលើបុរសជនជាតិចិន១នាក់ នៅខេត្តព្រះសីហនុ។ ប៉ុន្តែមិនមានអ្នកស្លាប់ ហើយក៏មិនមានឆ្លងជំងឺនេះច្រើនដែរ។

បន្ទាប់មកទៀតកម្ពុជាបានឆ្លងក្នុងសហគមន៍ចំនួន៣លើក ក្នុងនោះទី១ “ព្រឹត្តិការណ៍សហគមន៍ ៣វិច្ឆិកាឆ្នាំ២០២០” ទី២ “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ឆ្នាំ២០២០” និងទី៣ “ព្រឹត្តិការណ៍សហគមន៍ ២០កម្ភៈ ឆ្នាំ២០២១” ទើបមានអ្នកស្លាប់ជាបន្តបន្ទាប់ ហើយដែលរហូតមកដល់ពេលនេះនៅមិនទាន់បានបិទបញ្ចប់នៅឡើយទេ។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា ជាក់ស្តែងនៅថ្ងៃនេះក្រសួងបានរកឃើញអ្នកឆ្លងថ្មីចំនួន៥៧៧នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៣៣៣នាក់ អ្នកដំណើរពីបរទេស២៤៤នាក់ ជាសះស្បើយ៦២៨នាក់ និងស្លាប់២៩នាក់។

បើគិតត្រឹមព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន៧៩,០៥១នាក់ អ្នកជាសះស្បើយចំនួន៧២,១៤៥នាក់ និងអ្នកស្លាប់ចំនួន១,៤៧១នាក់។
ក្នុងចំណោមអ្នកឆ្លងសរុបជិត៨ម៉ឺននាក់ ក្នុងនោះមានអ្នកឆ្លងអ្នកឆ្លងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា ចំនួន២២៣នាក់ ស្រី១០៧នាក់។ ក្នុងនោះរកឃើញក្នុងកំឡុងខែមេសា១នាក់ ថ្ងៃ០៤មិថុនា ៤នាក់ ថ្ងៃ១៨មិថុនា ៧នាក់ ថ្ងៃទី២៥មិថុនា ២៥នាក់ ថ្ងៃទី១៦កក្កដា ៣៧នាក់ ថ្ងៃទី២២កក្កដា និងថ្ងៃទី២៥កក្កដាមានចំនួន៣៩នាក់ ថ្ងៃទី៣១កក្កដា ៤៣នាក់ និងថ្ងៃទី០១សីហា ៦៦នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


