Connect with us

កូវីដ-១៩

ថៃ ប្រកាសមានអ្នកស្លាប់ដោយសារកូវីដ ហក់ឡើងដល់កម្រិតខ្ពស់បំផុត

បានផុស

នៅ

ក្រសួងសុខាភិបាល បានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនខ្ពស់បំផុតបំបែកកំណត់ត្រាថ្មី២៣៥នាក់ និងឆ្លងថ្មី ១៩,៨៤៣ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមការឆ្លងថ្មី មាន ១៩,៤៤៥ករណីជាប្រជាជនទូទៅនិង ៣៩៨ ករណីជាអ្នកទោសក្នុងពន្ធនាគារ។

ស្របពេលជាមួយគ្នានោះដែរ អ្នកជំងឺចំនួន ២២,៨០៦នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចាកចេញមន្ទីរពេទ្យ។

ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៧៦៧,០៨៨នាក់ ក្នុងនោះមាន ៥៥០,៧១៤នាក់បានជាសះស្បើយ។

ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៧៩៥,៩៥១ករណី ក្នុងនោះមាន ៥៧៨,១៤០នាក់ បានជាសះស្បើយ។

ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៦,៤៩៤នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៦,៥៨៨នាក់។

គួរបញ្ជាក់ថា កំណត់ត្រាចាស់ នៃការស្លាប់ប្រចាំថ្ងៃ ខ្ពស់បំផុតរបស់ថៃ គឺចំនួន ២១២នាក់ កាលពីថ្ងៃសៅរ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ប្រកាសមុននេះ ថៃ រកឃើញអ្នកឆ្លងកូវីដថ្មីជិត ២ ម៉ឺនករណី និងស្លាប់ ១៣៨ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម