កូវីដ-១៩
ទីតាំងលក់គុយទាវ១កន្លែងផ្ទុះកូវីដ-១៩ អាជ្ញាធរខេត្តបញ្ជាឲ្យបិទផ្សារចក្រី បណ្តោះអាសន្នដើម្បីយកសំណាកអាជីវករ
បន្ទាយមានជ័យ ៖ ទីតាំងលក់គុយទាវ១កន្លែង លក់ក្នុងផ្សារចក្រី អាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបិទផ្សារចក្រីបណ្តោះអាសន្នដើម្បីយកសំណាក អាជីវករ រួមទាំងអ្នកពាក់ព័ន្ធ ទៅធ្វើតេស្តរហ័សនៅព្រឹក ថ្ងៃទី២៤ ខែ សីហា ឆ្នាំ ២០២១ ស្ថិតក្នុងភូមិចក្រី ឃុំ ជប់ វ៉ា រី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ការបិទផ្សារនិងការយកសំណាកអាជីវករដោយមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ឃូ ពៅ អភិបាលស្រុក ព្រះនេត្រព្រះ មេបញ្ជាការកងរាជអាវុធហត្ថស្រុក អធិការនគរបាលស្រុក មន្ត្រីពាក់ព័ន្ធ និងក្រុមគ្រូពេទ្យជាច្រើននាក់។ លោក អ៊ុំ រាត្រីបាន ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយពីទីតាំងលក់ គុយទាវ១កន្លែង ឈ្មោះ ព្រំ ពិសីមានជំងឺកូវីដ-១៩។

លោកបានបញ្ជាឲ្យអភិបាលស្រុកដឹកនាំ ក្រុមការងារ សុខាភិបាល ស្រុក ឃុំ យុវជន ប៉ូលិស ប៉ុស្តិ៍ ចុះយកសំណាក អាជីវករក្នុងផ្សារចក្រី ចំនួន១២៥នាក់ និង អ្នកពាក់ព័ន្ធធ្វើតេស្តរហ័សនិង ធ្វើការហ៊ុមព័ទ្ធ ផ្សារបិទមិនឲ្យអាជីវករលក់ដូរបណ្តោះអាសន្នសិន និង ជូនដំណឹងឲ្យអាជីវករចូលលក់ដូរសាជាថ្មី។

លោកអ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អាជីវករ ក្នុងផ្សារចក្រី ចំនួន ១២៥ នាក់សុទ្ធតែអវិជ្ជមានទាំងអស់ផ្សារចក្រី ត្រូវបានបិទខ្ទប់ដែលជាទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺ covid 19ចំនួន១នាក់ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឆ្នាំ ២០២១ជាបណ្ដោះអាសន្នសិនសម្រាប់រយៈពេលពេញមួយសប្តាហ៍គិតចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២១ ក្នុងគោលបំណងទំនងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ.19 និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលកាន់តំបន់ផ្សេងទៀត។

ក្នុងនោះអាជ្ញាធរបានអំពាវនាវ ដល់បងប្អូន អាជីវករ និង អ្នកមានពាក់ព័ន្ធ ធ្វើការទំនាក់ទំនង អាជ្ញាធរ និង ជំនាញសុខាភិបាល ដើម្បីបន្តចុះឈ្មោះយកសំណាក នៅផ្សារចក្រី ឃុំជប់វារី តែម្តង៕
ដោយ ៖ វ៉ាន់ ណាង

-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


