Connect with us

កូវីដ-១៩

ទិន្នន័យអង់គ្លេស៖ ទោះចាក់វ៉ាក់សាំងត្រឹមដូសទីមួយ តែអាចកាត់បន្ថយការឆ្លងកូវីដបានដល់ទៅ២ភាគ៣

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បាននិយាយថា ការចាក់វ៉ាក់សាំងដូសទីមួយ ជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ បាន២ភាគ៣។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលរូបនេះបានបង្ហាញថា មនុស្សម្នាក់ក្នុងចំណោម៣នាក់ដែលមានអាយុលើស១៦ឆ្នាំឥឡូវនេះ ត្រូវបានគេផ្តល់វ៉ាក់សាំងសង្គ្រោះជីវិត។

លោក Hancock បានបញ្ជាក់ថា មនុស្សពេញវ័យគ្រប់រូបនៅក្នុងប្រទេសនឹងត្រូវផ្តល់ជូនវ៉ាក់សាំងកូវីដ យ៉ាងហោចណាស់មួយដូសនៅត្រឹមចុងខែកក្កដា។

ថ្លែងក្នុងកម្មវិធី Andrew Marr Show របស់ទូរទស្សន៍ BBC, លោក Hancock និយាយថា “មនុស្សពេញវ័យម្នាក់ក្នុងចំណោមបីនាក់នៅទូទាំងប្រទេស បានទទួលថ្នាំបង្ការ។ នេះគឺជាដំណឹងដ៏អស្ចារ្យ។ យើងជឿជាក់ថា វ៉ាក់សាំងនេះមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណាចាស់និងវីរុសបំប្លែងខ្លួន Kent ដែលឥឡូវនេះ ជាប្រភពដ៏សំខាន់នៃការឆ្លងនៅក្នុងប្រទេស”។

វាហាក់ដូចជាថា ការចាក់វ៉ាក់សាំងកូវីដដូសដំបូង បានកាត់បន្ថយផលប៉ះពាល់របស់អ្នកក្នុងការចម្លងជំងឺប្រហែល២ភាគ៣ ប៉ុន្តែយើងត្រូវការភស្តុតាងបន្ថែមទៀត។

កាលពីមុន រដ្ឋាភិបាលបាននិយាយថា ខ្លួនសង្ឃឹមថា វ៉ាក់សាំងនឹងចាក់លើមនុស្សដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅនៅត្រឹមរដូវស្លឹកឈើជ្រុះ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Boris Johnson មានគោលបំណងពន្លឿនយុទ្ធនាការនេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បង្ហាញ​លើ​​ផែនទី​ សំបុក​​សង្ស័យ​កូវីដ​ទាំំង ២៣ កន្លែង​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​​ខ្ពស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្តូបអនុស្សាវរីយ៍ នយោបាយ ឈ្នះ-ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺយកគំរូប្លង់​ស្ថាបត្យកម្ម និង​រចនាបថ​តាម​វិមានឈ្នះឈ្នះ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ទឹក​ជំនន់​នៅ​នីហ្សេរីយ៉ា​សម្លាប់​មនុស្ស​ជាង ២០០​នាក់​និង​រាប់​រយ​នាក់​នៅ​តែ​បាត់​ខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាចម្រៀង Dong-wook ចេញមុខការពារ Karina ​ក្នុង​ទស្សនៈ​នយោបាយ​កូរ៉េ​

ជីវិតកម្សាន្ដ២ ម៉ោង មុន

ដឹងអត់? បទល្បីចាក់ដោតអារម្មណ៍ប៉ុន្មានបទរបស់ ពេជ្រ សោភា ជាស្នាដៃនិពន្ធទំនុកច្រៀងដោយខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម