ជីវិតកម្សាន្ដ
Yang Mi និង Liu Yifei ប៉ះគ្នាក្នុងកម្មវិធីមួយ តែបែរជាមិននិយាយរកគ្នា
នៅល្ងាចថ្ងៃទី ២៣ ខែតុលា ព្រឹត្តិការណ៍ពិធីជប់លៀងពេលយប់របស់ទស្សនាវដ្តី Vogue បានប្រមូលផ្តុំភ្ញៀវកិត្តិយសបំផុតនៅក្នុងវិស័យកម្សាន្តចិននិងទាក់ទាញចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជនយ៉ាងភ្លូកទឹកភ្លូកដី។ ជាពិសេស រូបភាពរបស់ Yang Mi និង Liu Yifei ដែលបង្ហាញខ្លួនជាមួយគ្នាក្នុងស៊ុមតែមួយ បានក្លាយជាប្រធានបទនៃការជជែកវែកញែកនៅលើវេទិកាទាំងអស់។

នៅក្នុងព្រឹត្តិការណ៍កំរាលព្រំក្រហម Yang Mi គឺជាអ្នកដែលបានលេចឡើងដើម្បីបើកកម្មវិធី ខណៈពេលដែល Liu Yifei គឺជាអ្នកដែលបានបញ្ចប់វា។ អ្នកទាំងពីរអង្គុយជិតគ្នានៅតុពិធីជប់លៀង ប៉ុន្តែមិនមានសកម្មភាពណាមួយជាមួយគ្នាទេ។
នៅទីបញ្ចប់ នៅពេលថតរូបជាក្រុមតារាសម្ដែងទាំងពីរដួងនៅតែបន្តគេចវេសពីគ្នា។ និពន្ធនាយកនៃទស្សនាវដ្តី Vogue គឺលោក Rocco Liu បានឈរនៅចន្លោះតារាស្រីស្រស់ស្អាតទាំងពីរ ដើម្បីចៀសវាងការធ្វើឲ្យតារាទាំងពីរមានភាពឆ្គង។
ក្រៅពីទំនាក់ទំនងរបស់ Liu Yifei និង Yang Mi អ្នកលេងអ៊ីនធឺណិតចិនក៏បានជជែកវែកញែកយ៉ាងក្តៅគគុកអំពីស្រីស្អាតទាំងពីរនាក់ណាដែលត្រូវបានគេប្រព្រឹត្តល្អជាង។
ចំពោះ Yang Mi បានស្លៀកសម្លៀកបំពាក់ Haute Couture លំដាប់កំពូលដោយ Schiaparelli រួមផ្សំជាមួយគ្រឿងអលង្ការ Boucheron លំដាប់ខ្ពស់ និងស្បែកជើង CL។ នាងត្រូវបានគេចាត់ទុកថាជាតារាសម្តែងដ៏ល្បីល្បាញបំផុតម្នាក់ដែលកើតនៅឆ្នាំ ១៩៨៥។
ចំណែក Liu Yifei មើលទៅស្រស់ស្អាតដូចទេពអប្សរជាមួយនឹងគ្រឿងអលង្ការពីម៉ាក Bvlgari។ នាងបានបង្ហាញពីប្រជាប្រិយភាពនៅពេលដែលឈ្មោះរបស់នាងជាប់ចំណាត់ថ្នាក់លេខ ១ ជាបន្តបន្ទាប់នៅលើលទ្ធផលស្វែងរកនៅលើបបណ្ដាញសង្គមចិន Weibo និង Douyin។

Yang Mi និង Liu Yifei ធ្លាប់ជាបងប្អូនស្រីជិតស្និទ្ធគ្នាកាលពីអតីតកាល។ ពួកគេតែងតែជូនពរថ្ងៃកំណើតគ្នាទៅវិញទៅមកនៅលើបណ្តាញសង្គម និងបានសម្តែងការគាំទ្រជាសាធារណៈចំពោះស្នាដៃរបស់គ្នាទៅវិញទៅមក។ ទោះជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ អ្នកទាំងពីរបានចាប់ផ្តើមលែងនិយាយគ្នាទៀតហើយ។ អ្នកលេងអ៊ីនធឺណិតជាច្រើនជឿថាការប្រៀបធៀបឥតឈប់ឈរនៃឋានៈ និងស្នាដៃគឺជាមូលហេតុនៃការបែកបាក់រវាងស្រីស្អាតទាំងពីរ។
តារាស្រីទាំងពីររូបនេះបានសហការគ្នាជាលើកដំបូងនៅក្នុងខ្សែភាពយន្តឆ្នាំ ២០០៦ រឿង «The Condor Heroes» ដែល Yang Mi បានដើរតួជាតួរង Guo Xiang និង Liu Yifei ជាតួឯកស្រី Little Dragon Girl។ ទោះបីជា Yang Mi ត្រូវបានគេចាត់ទុកថាមានវ័យចំណាស់ជាងទាំងអាយុ និងអាជីពក៏ដោយ ក៏នាងនៅតែត្រូវបានគេចាត់ទុកថាទាបជាង Liu Yifei ដែរ។
នៅឆ្នាំ ២០០៩ Yang Mi បានចូលរួមក្នុងគម្រោង Chinese Paladin 3 ដោយដើរតួសំខាន់ជាមួយតារាសម្តែង Hu Ge។ តួនាទីរបស់នាងនៅតែបន្តត្រូវបានប្រៀបធៀបទៅនឹង Zhao Ling របស់ Liu Yifeiដដែល។ មិនយូរប៉ុន្មាន អ្នកទាំងពីរបានបន្តក្លាយជាប្រធានបទនៃការជជែកវែកញែក នៅពេលដែលពួកគេបានដើរតួដូចគ្នានឹង Bai Qian ក្នុងរឿង Eternal Love: A Thousand Miles of Peach Blossoms ដែល Yang Mi បានដើរតួជាកំណែទូរទស្សន៍ និង Liu Yifei បានដើរតួជាកំណែភាពយន្ត។
លើកនេះ Liu Yifei ត្រូវបានគ្របដណ្ដប់ដោយភាពជោគជ័យដ៏ធំធេងនៃរឿងភាគទូរទស្សន៍របស់ Yang Mi។ តួនាទីរបស់ Yang Mi ជា Bai Qian ទទួលបានការសរសើរជាច្រើនសម្រាប់ទាំងរូបរាង និងការសម្តែងរបស់នាង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
មិត្តភក្តិជិតស្និទ្ធទម្លាយថា Diddy វិះត្រូវអ្នកទោសដូចគ្នាសម្លាប់ក្នុងគុក
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


