ជីវិតកម្សាន្ដ
G-Dragon ក្លាយជាមនុស្សវ័យក្មេងបំផុត ដែលទទួលបានមេដាយវប្បធម៌ពីរដ្ឋាភិបាលកូរ៉េ
យោងតាមកាសែត Korea Times កាលពីថ្ងៃទី ២៥ ខែតុលា G-Dragon បានទទួលរង្វាន់ Okgwan Order of Cultural Merit ដែលជាកិត្តិយសខ្ពស់បំផុតទីពីរក្នុងវិស័យវប្បធម៌ និងសិល្បៈនៅក្នុងប្រទេសកូរ៉េ នៅក្នុងពិធីប្រគល់រង្វាន់វប្បធម៌ និងសិល្បៈប្រជាប្រិយកូរ៉េលើកទី ១៦ ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

រង្វាន់ Okgwan Order of Cultural Merit ត្រូវបានប្រើដើម្បីទទួលស្គាល់បុគ្គលដែលបានចូលរួមចំណែកយ៉ាងធំធេងដល់ប្រទេស និងសង្គមក្នុងវិស័យដូចជាតន្ត្រី ការសម្តែង ការផ្សាយ និងសិល្បៈ។ G-Dragon បានទទួលកិត្តិយសនេះ សម្រាប់ការចូលរួមចំណែកយ៉ាងធំធេងរបស់គាត់ ចំពោះការអភិវឌ្ឍវប្បធម៌ K-pop និងការរីករាលដាលនៃរលកចម្រៀងទូទាំងពិភពលោក។
ជាមួយនឹងកិត្តិយសនេះ តារាដែលកើតនៅឆ្នាំ ១៩៨៨ រូបនេះ បានបញ្ជាក់ពីជំហររបស់គាត់ ជាសិល្បករដែលបានបង្កើតជំនាន់មួយ និងជារូបតំណាងវប្បធម៌ពិតប្រាកដ។ គាត់ក៏បានបង្កើតប្រវត្តិសាស្ត្រជាមនុស្សវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រដែលទទួលបានរង្វាន់ Okgwan Order of Cultural Merit នេះផងដែរ។
នៅលើឆាកនៃរោងមហោស្រពជាតិកូរ៉េ G-Dragon បានចែករំលែកអំពីព្រឹត្តិការណ៍សំខាន់ៗក្នុងអាជីពតន្ត្រី និងបានចែករំលែកសេចក្តីរីករាយជាមួយសមាជិក Big Bang ក្នុងឱកាសខួបលើកទី ២០ របស់ក្រុម។
«កាលខ្ញុំអាយុ៦ឆ្នាំ ម្តាយរបស់ខ្ញុំបាននាំខ្ញុំទៅប្រឡង។ វាទាំងអស់បានចាប់ផ្តើមពីទីនោះ! ចាប់តាំងពីពេលនោះមក ខ្ញុំបានបន្តក្តីសុបិន្តដូចគ្នា។ កាលនៅជំទង់ ខ្ញុំបានសម្រេចក្តីសុបិន្តក្នុងការក្លាយជាអ្នកចម្រៀង។ កាលខ្ញុំអាយុម្ភៃឆ្នាំ ខ្ញុំបានទទួលពានរង្វាន់ជាច្រើន។ ហើយឥឡូវនេះ អាយុសាមសិបឆ្នាំ ខ្ញុំបានទទួលលំដាប់ Okgwan Order of Cultural Merit នេះ។ ឥឡូវនេះ ខ្ញុំពិតជាទន្ទឹងរង់ចាំអាយុសែសិបឆ្នាំរបស់ខ្ញុំ»។
នៅចុងបញ្ចប់នៃសុន្ទរកថា តារាចម្រៀងប្រុសវ័យ៣៧ឆ្នាំបានសង្កត់ធ្ងន់លើអំណាចនៃសុបិនថា «ខ្ញុំតែងតែនិយាយថា រាត្រីសួស្តី និងសុបិន្តល្អ’។ ពាក្យទាំងនោះមានអំណាច! សុបិនដ៏ស្រស់ស្អាតអាចក្លាយជាការពិតនៅថ្ងៃណាមួយ ឬនាំអ្នកទៅរកសុបិនថ្មីមួយ។ ទោះបីជាវាមិនក្លាយជាការពិតក៏ដោយ ដំណើរនៃការសុបិនធ្វើឲ្យជីវិតកាន់តែមានពណ៌ស្រស់ឆើតឆាយ។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាមានសុបិនដ៏ស្រស់ស្អាតនៅយប់នេះ»។
អ្នកលេងអ៊ីនធឺណិតជាច្រើនបានអបអរសាទរ G-Dragon ចំពោះជ័យជម្នះរបស់គាត់។ មនុស្សជាច្រើនបានបញ្ជាក់ថាគាត់សក្តិសមនឹងទទួលបានការទទួលស្គាល់បែបនេះពីរដ្ឋាភិបាលកូរ៉េ។
អ្នកទស្សនាបានបញ្ចេញមតិថា ដោយពិចារណាលើឥទ្ធិពលរបស់ G-Dragon លើឧស្សាហកម្ម Kpop វាសមនឹងទទួលបានពានរង្វាន់នេះ។ គាត់ស្ថិតនៅកម្រិតមួយផ្សេងទៀត មិនថាអ្នកនិយាយវាយ៉ាងណាទេ ការពិតគឺថាគាត់មានឥទ្ធិពលយ៉ាងខ្លាំងទៅលើ Kpop៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
Jom Phalang ប្រមូលអស់ពីខ្លួនសង Nawat ក្រោយមេ MGI សួរច្រំដែររឿងលុយមូលនិធិ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


