ជីវិតកម្សាន្ដ
ហ្វីយ៉ាតា រំភើបនឹងសន្ទុះនៃការគាំទ្រពីសាធារណជនខ្មែរ និងម្ចាស់ប្រេនល្បី តាមរយៈការចំណាយថវិកាបោះឆ្នោត
បវរកញ្ញាតំណាងឱ្យកម្ពុជាប្រកួតលើឆាកអន្តរជាតិ ហ្វីយ៉ាតា បានបង្ហាញអារម្មណ៍ភើបខ្លាំងក្រោយឃើញអ្នកគាំទ្រនៅកម្ពុជាសាមគ្គីគ្នាផ្តល់កម្លាំងចិត្តចំពោះរូបនាងដែលធ្វើឱ្យរូបនាងបេ្តជ្ញាតស៊ូឱ្យអស់ពីសមត្ថភាព ខណ:អ្នកជំនួញអនឡាញ លោកស្រី ឡាយ ស៊ូយៀក ក៏បានចំណាយលុយ ៥ពាន់ដុល្លារផងដែរ ដើម្បីចូលរួមបោះឆ្នោតគាំទ្របវរកញ្ញារូបនេះ ឈានចូលដល់ Top ។

បវរកញ្ញា ហ្វីយ៉ាតា បានឱ្យដឹងថា ខ្លួនពិតជាមានអារម្មណ៍សប្បាយចិត្ត ក្រោយឃើញក្រុមការងារខិតខំសាមគ្គីជាធ្លុងមួយដោយមិននឿយហត់ ខណៈបានឃើញនូវទឹកចិត្តថ្លៃថ្លារបស់អ្នកស្រី ឡាយ ស៊ូយៀក ទៀត បានធ្វើឱ្យ Queen រូបនេះ កាន់តែមានកម្លាំងមកវិញធ្វើឱ្យខ្លួនគិតថា ការលះបង់នេះមិនបានអត់ប្រយោជន៍នោះទេ គឺមានអ្នកគាំទ្រគ្រប់គ្នា ចាំជួយពីក្រោយ។
ហ្វីយ៉ាតា ថា “នាងខ្ញុំនឹងក្រោកឈតតាំងរហូតដល់ទីបញ្ចប់ព្រោះបងស្រីធ្វើឲ្យប្អូនរំភើបចិត្តខ្លាំងមែនទែនប្អូន និងក្រុមការងាររបស់ប្អូនសូមថ្លែអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់ទឹកចិត្តដ៏មហិមារបស់បងស្រី បេះដូងប្អូនពេលនេះ ពោពេញទៅដោយសេចក្តីរំភើបយ៉ាងក្រៃលែងដែលបានឃើញសាមគ្គីភាពមួយនេះ”។
ហ្វីយ៉ាតា បានបន្តថា ខ្ញុំមានអារម្មណ៍ថា កក់ក្តៅពីប្រជាជាតិកម្ពុជាអរគុណប្រជាជនកម្ពុជា ខ្ញុំនឹងតស៊ូឱ្យអស់ពីសមត្ថភាព។ ទោះបីយ៉ាងណា ហ្វីយ៉ាតា ក៏បានបង្ហើបដែរថា នៅក្រោយពីភាពស្រស់ស្អាតភាពជឿជាក់ និងការខិតខំ មានពោរពេញទៅដោយភាពអស់កម្លាំងនឿយហត់ ជាពិសេសនាងក៏ទទួលរងនូវការមិនសប្បាយចិត្ត ប៉ុន្តែក៏មិនអាចនិយាយចេញ៕ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


