ជីវិតកម្សាន្ដ
កវីនិពន្ធ ម៉ានីយ៉ា ពន្យល់រឿងពីក្រោយផេកផ្លូវការ MUC មិនបង្ហោះសកម្មភាព ហ្វីយ៉ាតា ខណៈកំពុងតំណាងជាតិ ប្រកួតនៅថៃ
ស្របពេលដែលកូនស្រីជាទីស្រលាញ់កំពុងតែតំណាងឱ្យកម្ពុជា ចូលរួមការប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី៧៤ លោក ងិន ម៉ានីយ៉ា ដែលជាម្តាយ ហ្វីយ៉ាតា បានបង្ហាញការគាំទ្រ និងផ្តល់កម្លាំងចិត្តគ្រប់ពេលសម្រាប់កូនស្រីរបស់ខ្លួន។
ទន្ទឹមគ្នានេះដែរ លោកស្រី ងិន ម៉ានីយ៉ា ក៏បានបញ្ជាក់ច្បាស់ “ជុំវិញផេក Miss Universe Cambodia មិនបង្ហោះរាល់សកម្មភាពប្រកួតរបស់កូនស្រីចេញទៅប្រកួតនៅប្រទេសថៃ។

លោកស្រី ងិន ម៉ានីយ៉ា បង្ហោះខ្លឹមសារថា “បងប្អូនសូមកុំខឹង page Miss Universe Cambodia អី ខ្ញុំឧទាហរណ៍អ៊ីចេះដើម្បីឱ្យបងប្អូនងាយយល់ ម៉ែឪលះលែងគ្នា នៅចំពេលដែលកូនចេញទៅប្រឡង ហើយម៉ែប្ដឹងទាមទារសិទ្ធិគ្រប់គ្រង កូនហើយឪជាអ្នកកាន់ផេកអត់មានសិទ្ធិផុសអ្វីពីកូនទៀតទេ ហេតុនេះហើយទើបស្ងាត់ សូមបងប្អូនជ្រាបជាព័ត៌មាន និងសូមផ្ដល់ភាពស្ងប់ស្ងាត់ដើម្បីជាកម្លាំងចិត្តដល់កូនស្រីកំព្រាដែលទៅប្រឡងស្រុកគេ”។

អ្នកស្រីបន្តទៀតថា ហេតុនេះហើយ មានតែសាធារណរជនប៉ុណ្ណោះដែលជួយបោះឆ្នោតឱ្យបវរកញ្ញាកម្ពុជារូបនោះបាន ទើបនាងបានដើរទៅមុខទៀតវែងឆ្ងាយ។ អ្នកស្រីសង្កត់ធ្ងន់ទៀតថា “ខ្ញុំជាម្ដាយ Queen Fiyata – ហ្វីយ៉ាតា សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជា ដែលមិនបោះបង់ចោលកូនស្រីខ្ញុំឱ្យឯកា និងសូមអរគុណដល់អ្នកគាំទ្រដ៏មានគុណភាពរបស់កូនស្រីខ្ញុំ ដែលផ្ដល់ភាពកក់ក្ដៅដល់គាត់តាំងពីថ្ងៃឈានជើងដំបូងចូលលើវិស័យបវរកញ្ញានេះរហូតមកដល់ឥឡូវ”។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះអ្នកនាង ថៃ នារីសុ ជាតាហៅ ហ្វីយ៉ាតាដែលជាMiss Universe Cam bodia2025គឺបានចាកចេញពីប្រទេសកម្ពុជាមានរយ:ប្រមាណជិត១០ថ្ងៃហើយដោយនាងបានចេញទៅកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីតំណាងឱ្យកម្ពុជាទៅចូលរួមការប្រកួត Miss Universe លើកទី៧៤៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


