ជីវិតកម្សាន្ដ
Fatima Bosch ឈ្នះមកុដ MU ទាំងដែលមានជម្លោះជាមួយ Nawat
នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតបវរកញ្ញាចក្រវាលឆ្នាំ ២០២៥ បានធ្វើឡើងជាផ្លូវការនៅទីក្រុងបាងកក ខណៈដែលលទ្ធផលចុងក្រោយ បវរកញ្ញាវ័យ ២៤ ឆ្នាំ Fatima Bosch (ហ្វាទីម៉ា បូស) តំណាងឲ្យប្រទេសម៉ិកស៊ិក បានយកឈ្នះលើបេក្ខនារីជិត ១២០ នាក់ ក្លាយជាម្ចាស់មកុដ Miss Universe (MU) ។

ទោះជាបែបនេះក្ដី លទ្ធផលនៃរដូវកាលឆ្នាំនេះ បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គមទូទាំងពិភពលោក។ មនុស្សជាច្រើនគិតថា បវរកញ្ញាម៉ិកស៊ិករូបនេះ មិនសក្តិសមនឹងទទួលបានមកុដនោះទេ ព្រោះចម្លើយរបស់នាងគឺមិនសមហេតុផល នៅក្នុង Top 5 ឡើយ។ លទ្ធផលនេះដែរ ហាក់ដូចជាការពេញចិត្តរបស់ប្រធានកម្មវិធីប្រកួត គឺអ្នកជំនួញម៉ិកស៊ិក លោក Raul Rocha។ លោកត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយរាជិនីសម្រស់នេះយ៉ាងខ្លាំង។
មិនតែប៉ុណ្ណោះ តាំងពីដើមដំបូងនៃការប្រកួតមក បវរកញ្ញាវ័យ២៥ឆ្នាំរូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រសម្រស់អន្តរជាតិ បន្ទាប់ពីហេតុការណ៍ដែលបានកើតឡើងនៅក្នុងពិធីបំពាក់ឈាងផ្លូវការ។ នៅក្នុងពិធីនោះ លោក Nawat បានហៅបវរកញ្ញាថា ជាមនុស្សល្ងង់ ចំពោះការមិនអនុវត្តតាមកាតព្វកិច្ចនៃការប្រកួត និងឲ្យសន្តិសុខបណ្តេញនាងចេញពីព្រឹត្តិការណ៍នោះភ្លាមៗ ។
បន្ទាប់មក នាងបានព្យាយាមបង្ហាញទស្សនៈផ្ទាល់ខ្លួន ប៉ុន្តែបរិយាកាសរវាងភាគីទាំងពីរកាន់តែតានតឹងឡើងៗ។ ដោយសារតែមានការខឹងសម្បារខ្លាំងពេក Fátima បានចាកចេញពីសាលប្រជុំ។ នាងក៏មិនស្ទាក់ស្ទើរក្នុងការលាតត្រដាងចរិតលោក Nawat ដែរ ដោយថា នាងមានការអាក់អន់ចិត្ត និងមិនត្រូវបានគោរព នៅពេលដែលលោក Nawat ហៅនាងថាល្ងង់នៅចំពោះមុខគេឯង ហើយស្រែកឲ្យបិទមាត់ ទោះបីជានាងមិនបានធ្វើអ្វីខុសក៏ដោយ។
ទោះបីជាបង្កឲ្យមានភាពចម្រូងចម្រាសជាច្រើនក៏ដោយ ក៏មិនអាចបដិសេធបានថា Fatima Bosch មានចំណុចខ្លាំងជាច្រើន រាប់ចាប់ពីរូបរាង រហូតដល់ឥទ្ធិពលលើបណ្តាញសង្គម។ ការបង្ហោះថ្មីៗរបស់នាងទៀតសោត ក៏ទទួលបានទទួលការចាប់អារម្មណ៍យ៉ាងច្រើន ជាមួយនឹងការចូលចិត្តរាប់រយពាន់ដង និងមតិយោបល់ ព្រមទាំងការចែករំលែករាប់លានដងឯណោះ។
ដោយសារតែតំណាងម៉ិចស៊ិចមានឥទ្ធិពលខ្លាំងបែបនេះ មុនពេលត្រូវបានគ្រងមកុដ នៅលើវេទិកាសម្រស់ និងទស្សនិកជនបានទស្សន៍ទាយរួចហើយថា Fatima Bosch នឹងក្លាយជាគូប្រជែងដ៏ខ្លាំងក្លាបំផុតម្នាក់ក្នុងការឈ្នះមកុដនៅក្នុងឆ្នាំ២០២៥នេះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
បវរកញ្ញា MU ជាច្រើន ថា ប្រព័ន្ធផ្សព្វផ្សាយថៃផ្សាយបំភ្លើសពីការពិត\
-
កីឡា២១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


