ជីវិតកម្សាន្ដ
តារាស្រី ម៉ូលីកា ស្និទ្ធស្នាលខ្លាំងជាមួយ សយ រតនៈ ក្រោយលេចឮដំណឹងបែកបាក់ស្វាមី
មួយរយៈនេះមានពាក្យចចាមអារ៉ាមជាច្រើននិយាយថា ម៉ូលីកា និងស្វាមីនាងលោក ហុង មានុណ ហៅឆានុន មិនសូវចុះសម្រុងគ្នានិងជូនកាលគេថាប្ដីប្រពន្ធតារា១គូនេះ ម្ដងផ្អែមល្ហែមម្ដងប្រែទៅជាសោះកក្រោះទៀត។
ទស្សនិកជនជាច្រើនចង់ឃើញគូស្នេហ៍ម៉ូលីកា-ឆានុន នៅចាប់ដៃគ្នាបន្ដទៀត ព្រោះនាងនិងស្វាមីមានប្រវត្តិតស៊ូយ៉ាងលំបាក ទើបមានជីវភាពធូរធារដូចពេលនេះ។ ប៉ុន្ដែអ្វីដែលចម្លែកស្រាប់តែថ្មីៗនេះ ម៉ូលីកា បែរជាបង្ហោះរូបភាពស្និតជាមួយប្រុសក្មេងរូបសង្ហារលោក សយ រតនៈនៅលើSTORYហ្វេសបុកទៅវិញ ទើបធ្វើឲ្យមានការចាប់អារម្មណ៍ជាច្រើនដោយខ្លះថា ហើយម៉េចបានជាម៉ូលីកា មិនបង្ហាញរូបកៀកកើយជាមួយស្វាមីនាងលោកឆានុន តែបែរជាបញ្ចេញភាពស្និតស្នាលជាមួយលោករតនៈនៅពេលនេះទៅវិញ?។


អ្នកនាង ម៉ូលីកា មិនឆ្លើយនិងសំនួរជាមួយអ្នកយកព័តមានសួរថា ហេតុអី្វបានជានាងងាកទៅស្និតជាមួយលោករតនៈនោះឡើយ ដោយនាងនិយាយយ៉ាងខ្លីថា កំពុងជាប់រវល់មិនអាចនិយាយបានទេ។ ដោយសារមិនទាន់ទទួលបានចម្លើយបំភ្លឺពីម៉ូលីកា ទើបគេមិនទាន់អាចសន្និដ្ឋានពីទំនាក់ទំនងរវាងម៉ូលីកា និងលោករតនៈថា ពួកគេត្រូវជាអ្វីនិងគ្នាឡើយទេ។


គេកត់សម្គាល់ថា រំលងទើបតែបានជាង១ឆ្នាំបែរជាគេឃើញម៉ូលីកា មានរូបភាពស្និតស្នាលលោករតនៈ ដែលមើលទៅហាក់ខុសពីការរាប់អានគ្នាធម្មតា នាំឲ្យអ្នកខ្លះលាន់មាត់ថា បើគ្មានហេតុផលទេ ប្រហែលជាមិនមែនសុខៗម៉ូលីកា បញ្ចេញឲ្យគេឃើញរូបភាពនាងជាមួយ រតនៈ ស្និតគ្នាដល់ម្លឹងនោះឡើយ៕
អត្ថបទ៖ ចាន់រ៉ា
-
កីឡា១៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់



