ជីវិតកម្សាន្ដ
ធ្លាប់ដឹងអត់? តួឯកប្រុសសង្ហាល្បីៗ ៥រូបនេះ ផ្តើមចូលសិល្បៈដំបូងតាមរយៈកម្មវិធីប្រឡងចម្រៀង
មានតារាសម្ដែងប្រុសស្រីល្បីៗជាច្រើន ដែលផ្តើមចេញពីអាជីពជាតារាចម្រៀង និងមានតារាមួយចំនួនទៀតផ្តើមចេញពីអ្នកបង្ហាញម៉ូត ក៏ដូចជាគ្រូបង្រៀនជាដើម។
ជាក់ស្ដែង តារាប្រុសប្រចាំប៉ុស្តិ៍កម្សាន្តថៃ ONE31 ទាំង ៥រូប ខាងក្រោមនេះ ផ្តើមអាជីពជាអ្នកសម្ដែងដំបូងឡើយ ពីបេក្ខភាពប្រឡងក្នុងកម្មវិធីចម្រៀងប៉ុណ្ណោះ។
តោះ! សូមតាមដានពីព័ត៌មានលំអិតខាងក្រោមទាំងអស់គ្នា៖
១. Bie Sukrit

តួឯកប្រុសលំដាប់ជួរមុខក្នុងប៉ុស្តិ៍ ONE31 រូបនេះ ធ្លាប់ទទួលបានចំណាតលេខ១ ក្នុងកម្មវិធី «The Star Season 3»។ Bie ចាប់ផ្តើមសម្ដែងដំបូង ក្នុងឆ្នាំ ២០០៦ រឿង «Roy Adeed Hang Ruk»។ ក្នុងឆ្នាំ ២០០៧ Bie បានទទួលការគាំទ្រ និងមានប្រជាប្រិយភាពខ្លាំង ពេលដើរតួក្នុងរឿង «Hai Silauaj»។
២. Toomtam Yutthana

ក្នុងឆ្នាំ ២០១០ Toomtam ជាអ្នកឈ្នះពាន «The Star Season 7» និងបានប្រឡូកជាតារាសម្ដែងដំបូង នៅក្នុងរឿង «Pan Ruk Pan Rai» ។
៣. Tono Pakin

Tono ជាបេក្ខភាពជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធី «The Star Season 6» និងបានដើរជាតួឯកដំបូងក្នុងរឿង «Karm Wayla Tharm Ha Ruk »។
៤. Napat Injaiuea

ក៏ជាបេក្ខភាពចំណាត់លេខ ១ ក្នុងកម្មវិធីប្រឡង «The Star Season 6» ឆ្នាំ ២០១០ ចូលដល់ឆ្នាំ ២០១១ គាត់បានចូលសម្ដែងជាតួអង្គនៅក្នុងរឿង «Reuan Pae»។
៥. Tongtong Kitsakorn

Tongtong ជាបេក្ខភាពមួយរូបដែលជាប់ក្នុងកម្មវិធីប្រឡង «The Star 12» និងចាប់ផ្តើមថតសម្ដែងរឿងលើកដំបូង ឱ្យប៉ុស្តិ៍ ONE31 ក្នុងរឿង «Soot Rak Sap E-Lee»៕
អត្ថបទផ្ដល់ដោយ៖porman
ចុចអាន ៖ផ្ទុះសាហាវ តន់ ចន្ទសីម៉ា មានអ្នកមើលរហូតដល់ 441លានដង ស្ថិតនៅកំពូលវ៉ាដាច់គេប៉ាត់
ចុចអាន៖វ័យ ១៦ ឆ្នាំ យុវសិស្ស ហឿន យូមែនរាយថ៍ មានទេពកោលសល្យគំនូរ សឹងមិនគួរឲ្យជឿ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


